Breaking News
Home / ពត៌មានថ្មីៗ / អាជ្ញាធរបង់ក្លាដែស៖ គ្មានកន្លែងសម្រាប់ទទួលជនមូស្លីមរ៉ូហ៊ីងយ៉ាដែលទើបមកដល់ថ្មីនោះទេ

អាជ្ញាធរបង់ក្លាដែស៖ គ្មានកន្លែងសម្រាប់ទទួលជនមូស្លីមរ៉ូហ៊ីងយ៉ាដែលទើបមកដល់ថ្មីនោះទេ

បង់ក្លាដែស៖ ជំរំជនភៀសខ្លួនដែលសម្រាប់ទទួលជនមូស្លីមរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែស កំពុងក្លាយជាកន្លែងចង្អៀតយ៉ាងខ្លាំង ដោយមិនមានកន្លែងណាផ្សេងទៀតទុកសម្រាប់ក្រុមជនភៀសខ្លួនថ្មីៗមកដល់ ក្រោយពីពួកគេបានភៀសខ្លួនចេញអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ជនភៀសខ្លួនដែលទើបមកដល់ជំរំនេះកាលពីថ្ងៃអាទិត្យឲ្យដឹងថា វាជាការពិបាករកកន្លែងស្នាក់នៅឲ្យបានស្រួលបួល ដែលមានតែតង់កៅស៊ូកាន់តែច្រើនឡើងនៅទីនេះ ខណៈបច្ចុប្បន្នមានតែជំរំនេះមួយប៉ុណ្ណោះដែលអាចមានលទ្ធភាពស្នាក់នៅ ប៉ុន្តែឆ្ងាយពីកន្លែងផ្ដល់ជំនួយដែលគេកំពុងចែកចាយ ហើយទីនេះក៏ស្ថិតក្នុងគ្រោះថ្នាក់នៃការវាយប្រហារពីក្រុមសត្វព្រៃផងដែរ។ សត្វដំរីព្រៃមួយចំនួនបានជាន់សម្លាប់ជនមូស្លីមរ៉ូហ៊ីងយ៉ា ២នាក់ក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃចន្ទទី១៨ ខែកញ្ញា ពេលដែលហ្វូងសត្វដំរីទាំងនេះបានដើរកាត់តាមកន្លែងស្នាក់នៅមួយកន្លែង ដែលមានជនភៀសខ្លួនកំពុងស្នាក់នៅក្នុងតង់កៅស៊ូ។អាជ្ញាធរបង់ក្លាដែសលើកឡើងថា ពួកគេមានបំណងផ្លាស់ប្ដូរជនភៀសខ្លួនទាំងអស់ ចេញពីតំបន់ដែលគេហៅថាកន្លែងគ្មានការគ្រោងទុក ហើយជាធម្មតាជំរំធំមួយនេះស្ថិតនៅក្បែរផ្លូវថ្នល់ ឲ្យចូលទៅកាន់ជំរំធំមួយទៀតដែលងាយស្រួលក្នុងការចែកចាយជំនួយ៕

អត្ថបទ៖ រិទ្ធី ទូរទស្សបាយ័ន

About cadmin

Leave a Reply

Facebook