Breaking News
Home / ពត៌មានថ្មីៗ / លោកយាយខ្មែរឥស្លាមម្នាក់ អាយុ 108 ឆ្នាំ មានចៅទួតរហូតដល់ 50នាក់ ក្លាយជាអ្នកដែលមានអាយុច្រើនជាងគេប្រចាំខេត្តត្បូងឃ្មុំ

លោកយាយខ្មែរឥស្លាមម្នាក់ អាយុ 108 ឆ្នាំ មានចៅទួតរហូតដល់ 50នាក់ ក្លាយជាអ្នកដែលមានអាយុច្រើនជាងគេប្រចាំខេត្តត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ តាមប្រភពពីកោះសន្តិភាពបានអោយដឹងថាលោកយាយ​ខ្មែរឥស្លាម​ឈ្មោះ អ៊ែ​ល តៃ​ប៉ះ អាយុ​១០៨​ឆ្នាំ ពិការ​ភ្នែក​សងខាង រស់នៅ​ភូមិ​តា​បូក ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវ​បាន​ចាត់ទុកជា​អ្នក​ដែល​មាន​អាយុ​វែង​ជាងគេ​នៅ​ក្នុង​ខេត្ត​នេះ ហើយ​ថែម​ទាំង​មាន​ចៅ ចៅទួត រហូត​ដល់​ទៅ​ជាង​៥០​នាក់​។ រាល់ថ្ងៃ​លោកយាយមិន​អាច​ដើរទៅ​ណា​បាន​នោះ​ទេ គឺ​បាន​ត្រឹមតែ​នៅ​លើ​ផ្ទះ​ឈើ​ក្រោម​ការ​ថែរក្សា​បីបាច់​ពី​សំណាក់​កូនស្រី​តែ​ប៉ុណ្ណោះ ដោយ​ថែម​ទាំង​មាន​ស្មារតី​មិន​ចង​ចាំ​នោះ​ទេ​។ តាម​កូនស្រី​ឈ្មោះរបស់លោកយាយដែលមានអាយុ​៦៩​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃ​ទី​១៩ កញ្ញា ២០១៧​កន្លងទៅ ថា ម្តាយ​របស់​គាត់​មានស្រុក​កំណើត​កើត​នៅ​ភូមិ​ឃុំ​ខាងលើ​នេះ​តែ​ម្តង រួម​ទាំង​ជីដូន​ជីតា​ថែម​ទៀត​។ ប្រភព៖កោះសន្តិភាព

 

About cadmin

Leave a Reply

Facebook