Breaking News
Home / ពត៌មានថ្មីៗ / អាវយឺតមានបោះពុម្ភអក្សរចាម្ប៍ត្រូវបានដាក់លក់ជាលើកដំបូងនៅកម្ពុជា

អាវយឺតមានបោះពុម្ភអក្សរចាម្ប៍ត្រូវបានដាក់លក់ជាលើកដំបូងនៅកម្ពុជា

ភ្នំពេញ ៖ នៅរម្មណីយដ្ឋានប្រវត្តិសាស្ត្រនិងវប្បធម៌ភ្នំឧត្តុង្គ កាលពីពេលថ្មីៗនេះ គេឃើញមានការដាក់លក់អាវយឺតមានបោះពុម្ភអក្សរចាមជាលើកដំបូងដោយមានការគាំទ្រពីសំណាក់អតិថិជនដែលនៅស្រឡាញ់អក្សរចាម្ប៍របស់ខ្លួន ។ លោក ឡឹប កើ ជាអ្នកស្រាវជ្រាវផ្នែកអក្សរចាម្ប៍និងជាអ្នកផ្តើមគំនិតអោយមានការបោះពុម្ពនេះបានអោយដឹងថា ការបោះពុម្ពនេះគឺក្នុងបំណង និង ចង់បង្ហាញថា អក្សរចាម្ប៍គឺអាចប្រើប្រាស់តាមត្រូវការមិនមែនសម្រាប់តែសាសនានោះទេ មួយវិញទៀត យើងចង់ឱ្យសហគមន៍ចាម្ប៍ ជាពិសេស យុវជនចាម្ប៍ហ្នឹងបានស្កាល់អក្សរចាម្ប៍ផង បើទោះជាមិនចេះអានអក្សរចាម្ប៍ក៏ដោយ។ លោកបន្តថាសម្រាប់លោកអ្នកដែលចង់ជាវអាវនេះអាចកម្មង់តាមហ្វេសប៊ុកបានដោយទំនាក់ទំនង់ៈ 096 222 09 37, 097 48 17 006, 016 989 767

About cadmin

Leave a Reply

Facebook