Breaking News
Home / ពត៌មានថ្មីៗ / មនុស្ស ៥នាក់បាត់បង់ជីវិត និង ២១នាក់រងរបួសក្នុងការវាយប្រហារភេរវកម្មនៅស្ថានីយទូរទស្សន៍ក្នុងទីក្រុងកាប៊ុល

មនុស្ស ៥នាក់បាត់បង់ជីវិត និង ២១នាក់រងរបួសក្នុងការវាយប្រហារភេរវកម្មនៅស្ថានីយទូរទស្សន៍ក្នុងទីក្រុងកាប៊ុល

អាហ្វហ្កានីស្ថាន៖ ក្រុមអាជ្ញាធរបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥នាក់បានបាត់បង់ជីវិត និង ២១នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារភេរវកម្មទៅលើស្ថានីយទូរទស្សន៍ ក្នុងទីក្រុងកាប៊ុលប្រទេសអាហ្វហ្កានីស្ថានកាលពីថ្ងៃអង្គារម្សិលមិញ។


ប្រភពព័ត៌មានដដែលនេះបានបន្តថា ក្នុងចំណោមអ្នកបាត់បង់ជីវិតមានសន្តិសុខម្នាក់, ស្ត្រីបុគ្គលិកស្ថានីយទូរទស្សន៍ម្នាក់ និងក្មាន់វាយប្រហារ ២នាក់។ ស្ថានីយទូរទស្សន៍ Shamshad គឺជាប៉ុស្តិ៍ភាសាPashto ឯកជនដែលស្ថិតនៅក្នុងសង្កាត់ Chaman-e-Huzuri។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ១០:៤៥នាទីនៅពេលដែលភេរវករ ២នាក់បានវាយប្រហារស្ថានីយទូរទស្សន៍នេះ ដោយគប់គ្រឿងបំផ្ទុះទៅកន្លែងមាត់ទ្វាអគារនេះ នឹងបន្ទាប់មកបានសម្រុកចូលទៅក្នុងអគារការិយាល័យ ជាពេលមនុស្សកំពុងធ្វើការនៅទីនោះ ដែលមានបុគ្គលិកជាច្រើនកំពុងធ្វើការងារផងដែរ ហើយក្រុមបុគ្គលិកមួយចំនួនបានបំបែកបង្អួចរត់គេចចេញពីអគារ។
លោក Jan Mohammad បុគ្គលិកផ្នែកព័ត៌មាននៅស្ថានីយទូរទស្សន៍ Shamshad មួយនេះឲ្យដឹងថា យើងអាចនៅលឺសំឡេងកាំភ្លើង ហើយសហការីភាគច្រើនខំប្រឹងរត់គេចខ្លួន ប៉ុន្តែនៅមានបុគ្គលិកមួយចំនួនទៀតបានជាប់នៅក្នុងអគារនោះ ហើយប្រហែលជាអាចមានមនុស្សមួយចំនួនរងរបួស ឬបាត់បង់ជីវិតផង៕

Comments

comments

About cadmin