Breaking News
Home / ពត៌មានថ្មីៗ / ចប់បាត់បងប្អូនខ្មែរឥស្លាមសាច់គោងៀតពិសេស សញ្ញាគោញញឹម និងដាក់សញ្ញា ហាឡាល់ ការពិតក៏មានធ្វើពីសាច់ជ្រូក!

ចប់បាត់បងប្អូនខ្មែរឥស្លាមសាច់គោងៀតពិសេស សញ្ញាគោញញឹម និងដាក់សញ្ញា ហាឡាល់ ការពិតក៏មានធ្វើពីសាច់ជ្រូក!

ភ្នំពេញ៖ ប្រភពពីព័តមានដើមអំពិល(DAP) បានចុះផ្សាយថ្ងៃនេះ អោយដឹងថា សិប្បកម្ម ១កន្លែង ស្ថិតនៅផ្ទះលេខ១៣X ផ្លូវ២៧១ស្ដួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានបើកអាជីវកម្មកែច្នៃចំណីអាហារ ពីស្រស់ទៅក្រៀម ដែលមានការវេចខ្ចប់ត្រឹមត្រូវ ប៉ុន្តែបែរជាបានបំភ្លៃការផលិត ដោយដាក់ចំណីខ្លះផលិតនៅប្រទេសថៃ ការពិតគឺធ្វើនៅក្នុងសិប្បកម្ម មួយដែលមានលក្ខណៈកខ្វក់ មិនត្រឹមតែ ប៉ុណ្ណោះសិប្បកម្មនេះ បានយកសាច់ជ្រូក ទៅធ្វើជាងៀតបន្លំ ដាក់ថាជាងៀតគោ ហើយច្រកដោយដាក់យីហោ សាច់គោងៀតពិសេស សញ្ញាគោញញឹម តែការពិត ធ្វើពីសាច់ជ្រូកសោះ បញ្ហានេះបានប៉ះពាល់ដល់បងប្អូនខ្មែរ-ឥស្លាមមួយចំនួន ដែលពួកគាត់ធ្លាប់បាន បរិភោគ ហើយខុសពីតំណំសាសនារបស់ពួកគាត់ ។

ប្រភពដដែលបានបន្តថា បើតាមសមត្ថកិច្ច ចុះទៅពិនិត្យសិប្បកម្មខាងលើ កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា សាច់ងៀតជ្រូក ដែលគេបន្លំថាជាងៀតគោនេះ គឺមុនដំបូងគេបានយកសាច់ជ្រូក ដែល ទិញពីផ្សារទៅស្ងោរ ហើយត្រាំទឹករួចហើយហាលឲ្យស្ងួត បន្ទាប់មកយកគ្រឿងផ្សំផ្សេងៗ ដូចជាម្ទេស ល័ក្ខ និងគ្រឿងផ្សំផ្សេងទៀត ដែលមានក្លិនស្រដៀងនឹងសាច់គោ មកលាយផ្សំគ្នា ទើបយកទៅចម្អិន បន្ថែម ហើយច្រកដាក់លក់តែម្ដង ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានលើកឡើងថា សាច់ជ្រូកទាំងអស់នេះ អាចត្រូវម្ចាស់ សិប្បកម្មខាងលើ ទិញសាច់ជ្រូកមានជំងឺ និងសល់ពីការលក់នៅតាមផ្សារ ។ ប្រភពដដែល បានបញ្ជាក់ថា ចំពោះសិប្បកម្មខាងលើវិញ ត្រូវបានបិតជាបណ្ដោះអាសន្ន រងចាំ តុលាការស៊ើបអង្កេតបន្ត ហើយបើរកឃើញថាខុសច្បាប់នោះ នឹងឈានដល់បិតតែម្ដង ៕
(ប្រភព៖ មជ្ឈមណ្ឌលព័ត៌មានដើមអំពិល)

 

 

Comments

comments

About cadmin