Breaking News
Home / ពត៌មានថ្មីៗ / យុវជខ្មែរឥស្លាមម្នាក់មានគំនិតបើកហាងអាហារដ្ឋានហាឡាល់បែបទាន់សម័យនៅខេត្តត្បូងឃ្មុំ សម្រាប់អតិថិជនតាមជនបទ និងអ្នកដំណើរ

យុវជខ្មែរឥស្លាមម្នាក់មានគំនិតបើកហាងអាហារដ្ឋានហាឡាល់បែបទាន់សម័យនៅខេត្តត្បូងឃ្មុំ សម្រាប់អតិថិជនតាមជនបទ និងអ្នកដំណើរ

ខេត្តត្បូងឃ្មុំ ៖ ដោយមើលឃើញពីតម្រូវការផ្នែកសេវាកម្មម្ហូបអាហារហាលឡាល់ពីសំណាក់បងប្អូនធ្វើដំណើរឆ្លងកាត់ និង បងប្អូនក្នុងតំបន់ លោក កូប រម្យលី ជាអតីត និស្សិតរៀនផ្នែកព័តមានវិទ្យានៅរាជធានីភ្នំពេញ មកពីភូមិកំពង់ទ្រាស ខេត្តត្បូងឃ្មុំ បានសម្រេចចិត្តដាក់ទុនប្រកបរបរបើកអាហារដ្ឋានហាឡាល់បែបទាន់សម័យមួយមានឈ្មោះថា ផ្ទះតែបៃតង ស្ថិតក្នុងភូមិ ឡ ឃុំកោងកាង ស្រុកពញាក្រែកខេត្តត្បូងខ្មុំតាមផ្លូវជាតិលេខ៧ ។ អាហារដ្ឋាននេះ មានបម្រើអាហារភាគច្រើនជាអាហារនិងភេសជ្ជៈដែលជាទីពេញនិយម ហើយពេលខាងមុខនេះនឹងមានបន្ថែមមុខម្ហូបថ្មីៗ ដូចជាសាច់គោអាំង បាបីឃ្យូ គ្រឿងសមុទ្រ បឺហ្គឺរ តែគុជ កាហ្វេ ជាដើមដើម្បីបំពេញតម្រូវការរបសើអតិខិជនរបស់ខ្លួន។ លោក រំលី បានអោយដឹងដែរថា ចាប់តាំងពីគាត់បើកក្នុងឆ្នាំ ២០១៥ អតិចិជនរបស់លោកមិនមែនមានតែបងប្អូនខ្មែរឥស្លាមទេ ដែលចូលចិត្តមកពិសារ គឺបងប្អូនខ្មែរទូទៅក៏បានចូលមកពិសារយ៉ាងច្រើនកុះករនៅអាហាដ្ឋានផ្ទះតែបៃតងរបស់លោកផងដែរ ពិសេសអ្នកដំណើរដែលឆ្លងកាត់ពីភ្នំពេញ ខេត្តកំពង់ចាម ទៅមណ្ឌលគីរី រតនគីរី តែម្តង។ លោកសង្ឈឹមថាបងប្អូនដែលមិនទាន់បានសាកល្បង នឹងចូលមកភ្លក់រសជាតិ និងគាំទ្រអាហារដ្ឋានរបស់លោកកាន់តែច្រើន ។

Comments

comments

About cadmin