Breaking News
Home / ពត៌មានថ្មីៗ / ក្រុមនិស្សិតពេទ្យមូស្លីមកម្ពុជា ចំនួន ២៤នាក់នឹធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសសិង្ហបុ

ក្រុមនិស្សិតពេទ្យមូស្លីមកម្ពុជា ចំនួន ២៤នាក់នឹធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសសិង្ហបុ

ភ្នំពេញ ៖ ដោយមានកិច្ចសហប្រតិប្តការនិងគាំទ្រពីសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ក្រុមនិស្សិតពេទ្យមូស្លីមកម្ពុជា ចំនួន ២៤នាក់ និងបំពេញទស្សនៈកិច្ចសិក្សានៅប្រទេសសិង្ហបុរីចំនួន ៤ ថ្ងៃគឺចាប់ពីថ្ងៃទី២៣ ដល់២៧ ខែវិច្ឆិការ ឆ្នាំ២០១៧ ខាងមុខ នេះបើតាមការអោយដឹងពី លោកវេជ្ជបណ្ឌិត កូប រ៉លី ប្រធានគ្លីនិកអេចប៊ីប៊ី ភ្នំពេញ និងជា ប្រធានដឹកនាំបំពេញទស្សនកិច្ចនេះ ក្នុងជំនួបមួយរវាងក្រុមនិស្សិតដែលជាកម្មសិក្សាការីនិង ឯកឧត្តម សាន់ សាប់អ៊ី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ នាទីស្តីការក្រសួងសុខាភិបាល។ លោកបន្តថាដំណើរទស្សនកិច្ចនេះគឺដើម្បីស្វែងយល់ រៀនសូត្រ អំពីប្រទេសអភិវឌ្ឍន៍មួយនេះ ពិសេសក្រុមនិស្សិតនិងទៅកាន់ សាកលវិទ្យាល័យជាតិ សិង្ហបុរី NUS, មន្ទីពេទ្យ NUH និងទីកន្លែងសំខាន់ៗមួយចំនួនទៀត។
គួបញ្ជាក់ថាបច្ចប្បន្នមាននិស្សិតខ្មែរឥស្លាមប្រមាណ២៥០នាក់ កំពុងបន្តការសិក្សាផ្នែកវិទ្យាសាស្ត្រសុខាភិបាល ដែលចំនួននេះអាចបញ្ជាក់ថាធនធានមនុស្សផ្នែកសុខាភិបាលក្នុងសហគមន៍ខ្មែរឥស្លាមមានការកើនឡើងពីឆ្នាំទៅមួយឆ្នាំ ។

Comments

comments

About cadmin