Breaking News
Home / ពត៌មានថ្មីៗ / តារាចម្រៀងផលិតកម្មសាន់ដេ មាស សាលី យកថវិកាឧបត្ថម្ភកុមារាខ្មែរឥស្លាមដែលមានជំងឺទឹកនោមផ្អែមនៅខេត្តកណ្តាល

តារាចម្រៀងផលិតកម្មសាន់ដេ មាស សាលី យកថវិកាឧបត្ថម្ភកុមារាខ្មែរឥស្លាមដែលមានជំងឺទឹកនោមផ្អែមនៅខេត្តកណ្តាល

បានត្រឹមតែអាណិតទេក្មួយ គាត់ចង់ចូលរៀនវិញព្រោះគាត់រៀនពូកែតែព្រហ្មលិខិតមិនមេត្តាគាត់! នេះជាសារសរសេរក្នុងហ្វេសប៊ុករបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ មាស សាលី ដែលបានសរសរបង្ហោះជាមួយរូបថតនៅពេលដែលគាត់បានយកថវិកាឧបត្ថម្ភកុមារាខ្មែរឥស្លាមម្នាក់ដែលមានជំងឺទឹកនោមផ្អែម រស់នៅភូមិប៉ារែន ខេត្តកណ្តាល។


គួររំលឈកផងដែរថា កុមារាខ្មែរឥស្លាមម្នាក់ ឈ្មោះ យ៉ាន អាហ្វីគីន អាយុ ១០ ឆ្នាំត្រូវបានរាយការណ៍មកថាមានជំងឺទឹកនោមផ្អែមទាំងខ្លួននៅក្មេងអស់រយះពេលជាង៣ឆ្នាំមកហើយ ។ កុមារារូបនេះមានទីលំនៅនៅភូមិ បារែន ស្រុក ស្អាង ខេត្តកណ្តាល ជាសិស្សរៀនថ្នាក់ទី២ ឪពុកឈ្មោះយ៉ា សាហ្វីយ៉ាន អាយុ៤៥ ឆ្នំា ជាតួន (គ្រូបង្រៀនសាសនា)និងម្តាយ ឈ្មោះ យ៉ា ឡាតីហ្វាស់ អាយុ ៣៥ឆ្នំា មុខរបរ ជាមេផ្ទះ ដោយសារតែជីវភាព និងស្ថានភាពជំងឺ ពួកគាត់មិនអាចព្យាបាលបន្ត ដោយប្រើតែថ្នាំបុរាណទាំងអស់សង្ឃឹម ។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះ គេឃើញថា ទោះបីជាប្អូនមានជំងឺក្តីក៏នៅតែស្រឡាញ់ការសិក្សា ហើយជាសិស្សពូកែក្នុងថ្នាក់ទៀត អាស្រ័យហេតុនេះ បើបងប្អនមានចិត្តអាណិត និងមានវិធីព្យាបាលសូមជួយប្អូនផង។

Comments

comments

About cadmin