Breaking News
Home / ពត៌មានថ្មីៗ / ស្តេចសាលម៉ាន់នៃប្រទេសអារ៉ាប៊ីសាវអូឌីត ៖ «រាល់សេចក្តីប្រកាសណាមួយពីអាមេរិកក្នុងការដាក់ក្រុងយេរូសាឡឹម ជាទីក្រុងមួយនៃប្រទេសអ៊ីស្រអែល វានឹងប៉ះពាល់ដល់ការចរចារសន្តិភាព

ស្តេចសាលម៉ាន់នៃប្រទេសអារ៉ាប៊ីសាវអូឌីត ៖ «រាល់សេចក្តីប្រកាសណាមួយពីអាមេរិកក្នុងការដាក់ក្រុងយេរូសាឡឹម ជាទីក្រុងមួយនៃប្រទេសអ៊ីស្រអែល វានឹងប៉ះពាល់ដល់ការចរចារសន្តិភាព

ស្ដេច Salman bin Abdulaziz បានទទួលទូរស័ព្ទពីលោក Donald Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដោយបានពិភាក្សាគ្នាស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និងការអភិវឌ្ឍចុងក្រោយបំផុតនៅក្នុងតំបន់ និងពិភពលោក ។ ក្នុងកិច្ចសន្ទនានោះដែរ ស្តេច សាល់ម៉ាន បានបញ្ជាក់ប្រាប់ ប្រធានាធិបតីអាមេរិកថា ៖ « រាល់សេចក្តីប្រកាសរបស់ អាមេរិកណាមួយទៅលើស្ថានភាពនៃការដាក់បញ្ចូលក្រុងយេរូសាឡឹម (អាល់គុទស Jerusalem នៃប្រទេសប៉ាឡេស្ទីន) វានឹងនាំទៅរកការប៉ះពាល់ដល់ការចរចាសន្តិភាព និងការបង្កើនភាពតានតឹងក្នុងតំបន់ » ។ ទ្រង់បានបញ្ជាក់ថា « គោលនយោបាយរបស់អារ៉ាប៊ី សាអូទី នៅតែបន្តការគាំទ្រសិទ្ធិជាប្រវត្តិសាស្រ្តរបស់ប្រជាជនប៉ាឡេស្ទីនជានិច្ច» ។
ទ្រង់បានសង្កត់ធ្ងន់ទៀតថា ៖ « ការដាក់បញ្ចូលទីក្រុងអាល់គូទសខាងលើ វានឹងបង្កឱ្យមូស្លីមីននៅលើពិភពលោកមានអារម្មណ៍ខឹង ដោយសារតែ ទីក្រុងយេរូសាឡឹម (អាល់គូទស) និងវិហារឥស្លាមអាលើ Al-Aqsa (ដែលជាគីបឡាតដំបូងសម្រាប់ជនមូស្លីម) ជាកន្លែងដែលខ្ពស់ និងពិសិដ្ឋបំផុតរបស់មូស្លីមីន ។

 

Comments

comments

About cadmin