Breaking News
Home / ពត៌មានថ្មីៗ / ពាណិជ្ជករវ័យក្មេងខ្មែរឥស្លាមគ្រោងបើកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥស្លាមនៅកម្ពុជា

ពាណិជ្ជករវ័យក្មេងខ្មែរឥស្លាមគ្រោងបើកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥស្លាមនៅកម្ពុជា

លោកឧកញ៉ា លី វាសនា អគ្គនាយកក្រុមហ៊ុនវាសនាម៉ារីយ៉ាអ៊ិនវេសមេនគ្រុប និងជាប្រធានអង្គការមូលនិធិមូស្លីមកម្ពុជាបានអោយCAMM ដឹងថា ក្រុមហ៊ុនរបស់លោកគ្រោងនិងបើកគ្រឹះស្ថានម៉ៃក្រូហិរញ្ញវត្ថុបែបឥស្លាមនៅកម្ពជាដោយនិងផ្តល់ប្រាក់កម្ចីខ្នាតតូចដោយគ្មានការប្រាក់ជូនដល់ប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍មួយចំនួន ដែលពួកគាត់អាចប្រើពង្រីកទុននិងបង្កើតជាមុខរបរខ្នាតតូចក្នុងគ្រួសារនិងជួយកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់សេដ្ឋកិច្ចក្នុងគ្រួសារ​និងសហគម៍ដល់ប្រជាពលរដ្ឋខ្មែរឥស្លាមនិងបងប្អូនប្រជាពលរដ្ឋខ្មែរដែលមិនមែនជាឥស្លាម​ដែលមានជីវភាពខ្វះខាត ។ ដើម្បីដំណើរការគ្រឹះស្ថានម៉ៃក្រូហេរញ្ញវត្ថុនេះទៅតាមស្តង់ដា លោកឧកញ៉ា លី វាសនា​ បានមានប្រសាសន៍ថាត្រូវអនុវត្តអោយស្របតាមច្បាប់និងប្រកាសនានារបស់ក្រសួងពាក់ព័ន្ឋនៃព្រះរាជាណាចក្រកម្ពុជា​ហើយលោកឧកញ៉ា ក៏បានសហការ និងបានចុះអនុស្សារណៈនៃការយោគយល់គ្នាក្នុងការបណ្តុះបណ្តាលជំនាញឥណទានបែបស្តង់ដាឥស្លាមជាមួយគ្រឹះស្ថានមៃក្រូហេរញ្ញវត្ថុ Amanah Akhtiar ដែលជាគ្រឹះស្ថានមីក្រូហេរញ្ញវត្ថុឥស្លាមមួយ។

Comments

comments

About cadmin