Breaking News
Home / ពត៌មានថ្មីៗ / មជ្ឈមណ្ឌលហាឡាលពិភពលោកគ្រោងនឹងបង្កើតសាខាមជ្ឈមណ្ឌលពាណិជ្ជកម្មហាឡាលរបស់ខ្លួននៅកម្ពុជា

មជ្ឈមណ្ឌលហាឡាលពិភពលោកគ្រោងនឹងបង្កើតសាខាមជ្ឈមណ្ឌលពាណិជ្ជកម្មហាឡាលរបស់ខ្លួននៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ លោក Saad Allehyani ប្រធានមជ្ឈមណ្ឌលហាឡាលពិភពលោក បានបញ្ជាក់នៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី នុងជាអនុប្រប្រធានគណកម្មាធិការហាឡាលកម្ពុជាថាមជ្ឈមណ្ឌលហាឡាលពិភពលោកនឹងបង្កើតសាខាមជ្ឈមណ្ឌលពាណិជ្ជកម្មហាឡាលរបស់ខ្លួននៅកម្ពុជា។

លោក Saad Allehyani បបន្តថា ដើម្បីឆ្ពោះទៅចាប់យកការវិនោយោគឧស្សាហកម្មហាឡាលនៅកម្ពុជា គឺមជ្ឈមណ្ឌលហាឡាលពិភពលោក ក៏ដូចជាក្នុងនាមរដ្ឋាភិបាលអារ៉ាប៊ីសាអីឌីត បានឯកភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្កើតសាខា មជ្ឈមណ្ឌលពាណិជ្ជកម្ម ហាឡាលរបស់ខ្លួននៅកម្ពុជា និង ការចុះបញ្ជីក្រុមហ៊ិនវិនិយោគឧស្សាហកម្មនៅកម្ពុជា។ លោកក៏បានទៀតបន្តថា តាមរយៈគម្រោងពីរខាងលើ រដ្ឋាភិបាលអារ៉ាប៊ីសាអីឌីត ក៏ដូចជាមជ្ឈមណ្ឌលហាឡាលពិភពលោក នឹងផ្តោតសំខាន់ទៅលើ ការចាប់ផ្តើមជ្រើសរើសកម្លាំងពលកម្មជំនាញជាសាសនិកឥស្លាមនៅកម្ពុជា អោយទៅទទួលការហ្វឹកហ្វឺនឯកទេសហាឡាល ពីភាគីអារ៉ាប់ ការពិនិត្យលទ្ឋភាពផ្គត់ផ្គង់លក្ខណ្ឌបច្ចេកទេសហាឡាលជូនកម្ពុជា ចាប់ផ្តើមពិនិត្យលទ្ឋភាពលើផលិតផលវត្ថុធាតុដើមពីកម្ពុជា ដើម្បីនាំចេញទៅតំបន់អារ៉ាប់ ក្រៅពីនេះ ក៏មានគម្រោងជំរុញសកម្មភាពមនុស្សធម៌ ការពង្រឹងកិច្ចសហការលើសវិស័យសាសនា ក៏ដូចជាកិច្ចការហាជ្ជី អោយដំណើរការបានរលូនជូនភាគីកម្ពុជា ខណៈកន្លងមកមានការរអាក់រអួលខ្លះដល់ការប្រព្រឹត្តទៅនៃកិច្ចការបញ្ជូនសាសនិកដែលទៅបំពេញធម្មយាត្រាហាជ្ជនៅក្រុងម៉ាកះ ប្រទេសអារ៉ាប៊ីដាអូឌីត ក្នុងគម្រោងនេះផងដែរ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក៏គ្រោងនឹងប្រមូលផ្តុំកម្លាំងធនធានបញ្ញវន្តមូស្លីមកម្ពុជា ដែលបញ្ចប់ការសិក្សាពីអារ៉ាប់អោយសហការក្នុងកិច្ចការហាឡាលនៅកម្ពុជាផងដែរ។

Comments

comments

About cadmin