Breaking News
Home / ពត៌មានថ្មីៗ / ស្ត្រីមូស្លីមវ័យ៤៦ឆ្នាំ ឈរឈ្មោះប្រកួតប្រជែងជាមួយលោក ពូទីនក្នុងការបោះឆ្នោតនៅរុស្ស៊ីឆ្នាំ២០១៨

ស្ត្រីមូស្លីមវ័យ៤៦ឆ្នាំ ឈរឈ្មោះប្រកួតប្រជែងជាមួយលោក ពូទីនក្នុងការបោះឆ្នោតនៅរុស្ស៊ីឆ្នាំ២០១៨

រុស្ស៊ី ៖ លោកស្រី អាយណា ហ្គាំហ្សាតូវ៉ា វ័យ ៤៦ ឆ្នាំ មកពី Dagestan បានចុះឈ្មោះជាផ្លូវការប្រកួតប្រជែងជាមួយលោកប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀរពូទីននៅក្នុងការបោះឆ្នោតខែមីនាឆ្នាំ២០១៨។
អ្នកគាំទ្ររាប់ រយនាក់បានប្រមូលផ្តុំគ្នានៅជុំវិញនាងដើម្បីអបអរសាទរនៅក្រុង Makhachkala រដ្ឋធានី Dagestanកាលពីថ្ងៃសៅរ៍ ពីរថ្ងៃបន្ទាប់ពីនាងបានបញ្ជាក់ពីការចូលរួមប្រកួតប្រជែងរបស់គាត់ននៅលើទំព័រហ្វេសប៊ុក។ លោកស្រី Gamzatova ជាមេដឹកអ្នកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមូស្លីមធំបំផុតរបស់ប្រទេសរួមមានដូចជាទូរទស្សន៍ វិទ្យុ និងការបោះពុម្ពរសៀវភៅអំពី សាសនាឥស្លាមនិងដឹកនាំអង្គការសប្បុរសធម៌មួយ។ស្វាមីរបស់នាង Akhmad Abdulaev គឺជាមុហ្វទី( Mufti) ខេត្ត Dagestan ដែលជាខេត្តមានបញ្ហានៅ ប្រឈមមុខគ្នារវាងយុទ្ធជននិង កងកម្លាំងសហព័ន្ធដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ផងដែរ។

Comments

comments

About cadmin