Breaking News
Home / ពត៌មានថ្មីៗ / លោក អះម៉ាត់ យ៉ះយ៉ា ថ្លែងអំណរគុណនិងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានបោះឆ្នោតក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ជុំវិញរឿងក្រុងយ៉េរ៉ូសាឡឹម ប៉ាឡេស្ទីន

លោក អះម៉ាត់ យ៉ះយ៉ា ថ្លែងអំណរគុណនិងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានបោះឆ្នោតក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ជុំវិញរឿងក្រុងយ៉េរ៉ូសាឡឹម ប៉ាឡេស្ទីន

ភ្នំពេញ ៖ នៅក្នុងលិខិតរបស់ លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច ដែលបានផ្ញើជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៧ ដែលមជ្ឈមណ្ឌលព័ត៌មានមូស្លីម កម្ពុជាទទួលបានថ្មីៗនេះបានសរសេរថា ក្នុងនាមខ្ញុំផ្ទាល់ ក៏ដូចជាបងប្អូនខ្មែរឥស្លាមនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំបាទសូមសម្តែងនូវអំណរគុណ និងសូមគោរពកោតសរសើរយ៉ាងជ្រាលជៅ្របំផុតជូន ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសកម្ពុជាបានបោះឆ្នោតគាំទ្រជូនប្រជាជនប៉ាឡេស្ទីន ក្នុងមហាសន្និបាត អង្គការសហ ប្រជាជាតិលើ សេចក្តីព្រាងច្បាប់ សម្រេចលុបចោលសេចក្តី សម្រេចរបស់សហរដ្ឋ អាមេរិក ដែលទទួលស្គាល់ទីក្រុង យ៉េរ៉សាឡឹមជារដ្ឋធានីរបស់អ៊ីស្រអែលដែលមានសមាជិកបោះឆ្នោត១៧២ ប្រទេស ។

គួររំលឹកផងដែរថាកាលពីថ្ងៃព្រហស្បតិ៍ទី២១ ធ្នូ ២១០៧កន្លងទៅ អង្គការសហប្រជាតិបានបើកសន្និបាតវិសមញ្ញមួយដើម្បីបោះឆ្នោតលើសេចក្តីសម្រេចលុបចោលសេចក្តីសំរេចរបស់សហរដ្ឋអាមេរិកទទួលស្គាល់ទីក្រុងយ៉េរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែលដែលមានសមាជិកបោះឆ្នោតចំនួន ១៧២ ប្រទេស ជាលទ្ធផលគឺការបោះឆ្នោតគាំទ្រមានចំនួន ១២៨ ប្រទេស ហើយក៏មានកម្ពុជាផងដែរដែលគាំទ្រ នេះបើយោងតាមតារាងឈ្មោះប្រទេសបោះឆ្នោត ដែលត្រូវបានបង្ហាញនៅអង្គការសហប្រជាជាតិក្នុងពេលសន្និបាតនោះ។

Comments

comments

About cadmin