Breaking News
Home / ពត៌មានថ្មីៗ / គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាចាប់ផ្តើមត្រួតពិនិត្យនិងចេញវិញ្ញាបត្របញ្ជាក់លើផលិតផល

គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាចាប់ផ្តើមត្រួតពិនិត្យនិងចេញវិញ្ញាបត្របញ្ជាក់លើផលិតផល

ភ្នំពេញ ៖ ថី្មៗនេះគណៈកម្មាធិការ​ត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា​នៃ​ព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមចេញវិញ្ញាបត្រហាឡាល់បញ្ជាក់លើម្ហូបអាហារអនុញ្ញាតិតាមច្បាប់ឥស្លាមថាបងប្អូនមូស្លីមអាចបរិភោគបាននោះហើយ ។ តាមទំព័រហ្វេសប៊ុករបស់ខ្លួន គណៈកម្មាធិការហាឡាល​បានសរសេរថា ក្រុមហ៊ុន ប្រេងសណ្តែកផ្កាយ MLH ទទួលបាន​ការទទួលស្គាល់នឹងវិញាបនបត្រស្តង់ដារហាឡាលកម្ពុជា Halal ជាលើកដំបូង។ ចាប់ពីថ្ងៃនេះទៅសាសនិកឥស្លាមទាំ​ងអស់អាចទទួលទាន​ប្រេងសណ្តែកផ្កាយដែលផលិតដោយក្រុមហ៊ុន MLH Sacha Inchi Oil។

គួរបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជានៅក្រសួងពាណិជ្ជកម្មតាមអនុក្រិត្យលេខ១៦០ អនក្រប.ក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ហើយគណៈកម្មាធិការ​នេះត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រង ត្រួតពិនិត្យ និងចេញវិញ្ញាបនបត្រ​បញ្ជាក់បច្ចេកទេសស្តង់​ដាផលិតផលហាឡាលកម្ពុជា ក្នុងគោលបំណង លើក​កំពស់​​​បច្ចេកទេសស្តង់ដា អនាម័យនិងជំនឿទុកចិត្​តពីសាសនិកឥស្លាមមក​លើផលិតផលហាឡាល កម្ពុជាសម្រាប់ផ្គត់ផ្គង់ ដល់ទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា និងជំរុញការនាំ ចេញទៅ កាន់ទីផ្សារ​អន្តរជាតិ។ នៅក្នុងអនុក្រិត្យដែលមាន៩ជំពូក និង ៣០មាត្រានេះ​ក៏បានចែងដែរថា គណៈកម្មាការធិការហាឡាល នេះជាសេនាធិការ​របស់ក្រសួងពាណិជ្ជកម្ម និងមានក្រុមឯកទេស​ផលិតផលហាឡាល​ដឹកនាំដោយចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ។
រូបភាព៖ ហ្វេសប៊ុក Halal Cambodia/ Ro Lyna

Comments

comments

About cadmin