Breaking News
Home / ពត៌មានថ្មីៗ / ព្រលានយន្តហោះថ្មី គ្រោងសាងសង់នៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយទុនវិនិយោគ ១,៥០០លានដុល្លារអាមេរិក

ព្រលានយន្តហោះថ្មី គ្រោងសាងសង់នៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយទុនវិនិយោគ ១,៥០០លានដុល្លារអាមេរិក

(ភ្នំពេញ)៖ ទីតាំងព្រលានយន្តហោះថ្មីក្នុងប្រទេសកម្ពុជា ដែលមហាជនកំពុងទន្ទឹងរង់ចាំចង់ដឹងព័ត៌មានលំអិតនោះ ពេលនេះឯកសារបានទម្លាយមកហើយ។ ព្រលានយន្តហោះថ្មីនេះ នឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

យោងតាមលិខិតរបស់ទីស្តីការផ្ញើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ម៉ៅ ហាក់វណ្ណណាល់ រដ្ឋលេខខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីសុំគោលការបង្កើតក្រុមហ៊ុន «ខេមបូឌា អ៊ែរផត អ៉ិនវេសមិន» បានឲ្យដឹងថា ព្រលានយន្តហោះថ្មីនេះ ត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ ១,៥០០លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ ១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់ ១២០លានដុល្លារអាមេរិក។

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ម្សិលមិញនេះ លោក ពុង ខៀវសែ និងក្រុមហ៊ុនចិន ដែលដៃជាដៃគូវិនិយោគនោះ បានចុះហត្ថលេខារួចរាល់ហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន៕

No automatic alt text available.

Comments

comments

About cadmin