Breaking News
Home / ពត៌មានថ្មីៗ / កម្មវិធីអ៊ិជទីម៉ាក់(កាប្រមូលផ្តំសូត្រធម៌)របស់សាសនិកឥស្លាមឆ្នាំ ២០១៨ នឹងរៀបចំនៅថ្ងៃទី២៩.៣០.៣១ ខែ មិនា ២០១៨ នៅភូមិព្រៃពិស ខេត្តកំពង់ឆ្នាំង

កម្មវិធីអ៊ិជទីម៉ាក់(កាប្រមូលផ្តំសូត្រធម៌)របស់សាសនិកឥស្លាមឆ្នាំ ២០១៨ នឹងរៀបចំនៅថ្ងៃទី២៩.៣០.៣១ ខែ មិនា ២០១៨ នៅភូមិព្រៃពិស ខេត្តកំពង់ឆ្នាំង

តាមការជូនដំណឹងរបស់គណៈកម្មាការរៀបចំកម្មវិធីអ៊ីជទីម៉ាក់ បានអោយដឹងថា ក្នុងឆ្នាំ២០១៨ កម្មវិធីអ៊ិជទីម៉ាក់(កាប្រមូលផ្តំសូត្រធម៌)របស់សាសនិកឥស្លាមជំអះតាប់លិក នឹងរៀបចំនៅថ្ងៃទី២៩-៣០-៣១ ខែ មិនា ២០១៨នៅភូមិព្រៃពិស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ឯកឧត្តមឧត្តមសេនីយ៍ត្រីឡា ឡៃ មេបញ្ជាកងរាជអាវុធហត្ថខេត្តតាកែវ និងជាប្រធានគណៈកម្មាការរៀបចំកម្មវិធីអ៊ីជទីម៉ាក់បានមានប្រសាសន៌ប្រាប់មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាកាលពីព្រឹកថ្ងៃទីថ្ងៃ១២ ខែ មករា ឆ្នាំ២០១៨នេះថា លោករំពឹងថាឆ្នាំនេះនឹងមានសាសនិកឥស្លាមក្នុងស្រុកចូលរួមច្រើនជាង ឆ្នាំមុនៗនិងមាន បរទេសមកពីប្រទេសផ្សេងៗគ្នាផងដែរ។ឯកឧត្តមឧត្តមសេនីយ៍ត្រីឡា ឡៃបានបន្តថា គោលបំណងប្រមូលផ្តុំសាសនិកឥស្លាមនេះគឺដើម្បីពង្រឹងជំនឿសាសនា និងការស្វែងរកសន្តិភាពទាំងក្នុងលោកិយនិងបរលោក ​និងការអំពាវនាវលើសាសនិកអោយប្រតិបត្តិអំពើល្អ ហាមឃាត់ការប្រព្រឹត្តអំពើអាក្រក់តាមបទបញ្ជារបស់អល់ឡោះជាម្ចាស់ ។

Image may contain: 1 person, closeup

Image may contain: one or more people, people standing, crowd and outdoor

Image may contain: one or more people and crowd

Image may contain: 1 person, crowd and outdoor

Comments

comments

About cadmin