Breaking News
Home / ពត៌មានថ្មីៗ / អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនៃគណបក្សកាន់អំណាចក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សប្រឆាំង

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនៃគណបក្សកាន់អំណាចក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សប្រឆាំង

លោក មហាធារ មូហាំម៉ាត់ (Mahathir Mohamad) គឺជាជម្រើសថ្មីរបស់​គណបក្សប្រឆាំងដែលសម្រេចអោយធ្វើជានាយករដ្ឋមន្ត្រីបើសិនជាគណបក្សប្រឆាំងរបស់ម៉ាឡេស៊ីឈ្នះនៅក្នុងការបោះឆ្នោតសកលលើកក្រោយរបស់ប្រទេសនេះដែលគេរំពឹងថានឹងត្រូវធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែទៀត។
គណបក្សប្រឆាំងបានធ្វើសេចក្តីប្រកាសនេះនៅឯមហាសន្និបាតរបស់ខ្លួននៅថ្ងៃអាទិត្យ។ យោងតាមកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំគណបក្សដែលរួមបញ្ចូលគ្នដោយសមាសភាគទាំង 4 របស់ក្រុមអ្នកនយោបាយ​ប្រឆាំងកាលពីថ្ងៃសៅរ៍លោកមហាធារ អាយុ 92 ឆ្នាំត្រូវបោះបង់តំណែង​ទៅអោយលោកអាន់វ៉ាងអ៊ីប្រហ៊ីម( Anwar Ibrahim )នៅពេលដែលលោក ត្រូវបានគេដោះលែង​ពីពន្ធនាគានិងបាន​ទទួលការ​លើកលែងទោស​ពីព្រះមហាក្សត្រហើយ ភរិយារបស់លោកអាន់វ៉ារ និងកាន់តំនែង​ជាឧបនាយករដ្ឋមន្រ្តីប្រសិនឈ្នះឆ្នោត។

Comments

comments

About cadmin