Breaking News
Home / ពត៌មានថ្មីៗ / កម្ពុជា-ឥណ្ឌូនេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ជំរុញសក្តានុពលទេសចរណ៍

កម្ពុជា-ឥណ្ឌូនេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ជំរុញសក្តានុពលទេសចរណ៍

ភាគីកម្ពុជា-ឥណ្ឌូនេស៊ី បានឯកភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីជំរុញសក្តានុពលទេសចរណ៍ទៅវិញទៅមក។ នេះបើតាមសេចក្តីប្រកាសលទ្ធផលផ្លូវការ នៃទស្សនកិច្ចរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

សេចក្តីប្រកាសបានបញ្ជាក់ថា ក្នុងពេលបំពេញទស្សនកិច្ច នៅឥណ្ឌូនេស៊ីនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាជាមួយ លោកស្រី រេដណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ហើយក្នុងនោះ ភាគីទាំងពីរបានឯកភាពជំរុញសក្តានុពលទេសចរណ៍ តាមរយៈ៣ចំណុច រួមមាន៖ការអនុវត្តរួមគ្នាយ៉ាងសកម្ម លើអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការខេត្ត មានប្រាសាទជាបងប្អូនរវាងខេត្តសៀមរាប កម្ពុជា និងខេត្តចាវ៉ាកណ្ដាលរបស់ឥណ្ឌូនេស៊ី ការពិនិត្យលទ្ធភាព បង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងភ្នំពេញ និងទីក្រុងបូហ្គរ និង ការជំរុញឲ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ។

Comments

comments

About cadmin