Breaking News
Home / ពត៌មានថ្មីៗ / អង្គការបេសកកម្មសន្តិភាពពិភពលោកនៃប្រទេសម៉ាឡេស៊ីរៀបចំកម្មវិធីខតាំគួរអានលើកទី2 នៅភូមិពង្រ

អង្គការបេសកកម្មសន្តិភាពពិភពលោកនៃប្រទេសម៉ាឡេស៊ីរៀបចំកម្មវិធីខតាំគួរអានលើកទី2 នៅភូមិពង្រ

10683695_902388136452175_5672533046050352543_o 10733918_902388116452177_6071506518743808895_o 10431200_902388083118847_5738874729790293232_o 10631248_902388203118835_6842919319004957260_o 10704235_902388056452183_4285458923108576342_o 10687277_902388099785512_6011694022130004023_o 10710293_902388246452164_7438551164587605481_o 10661936_902388169785505_7760899302456186106_o

នាព្រឹកថ្ងៃទី ២៥ ខែ តុលា​ ឆ្នាំ២០១៤ កន្លងទៅនេះ លោក មហាំម៉ាត់ ហ្វារីតហូសេន ប្រធានអង្គការក្រុមប្រឹក្សាអ៊ីស្លាមអភិវឌ្ឍន៍​​កម្ពុជា​ បានដឹកនាំប្រតិភូម៉ាលេស៊ីចំនួន៤០នាក់ មកពីអង្គការ Global Peace Mission Malaysia (GPM)​ ចុះសួរសុខទុក្ខបងប្អូនខ្មែរអ៊ីស្លាមនៅខេត្ត ព្រៃវែង ព្រមទាំងរៀបចំនូវកម្មវិធីប្រលងសូត្រ និង​ខតាំកូរអានលើកទី២ នៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះផងដែរ។​

កម្មវិធីប្រលងសូត្រ និង​ខតាំកូរអានលើកទី២នេះ មានការចូលរួមពីសិស្សានុសិស្សចំនួន៧០០​នាក់​និង​មានបេក្ខជនប្រលងចំនួន២០​រូបដែលមកពីភូមិខុសគ្នាៗជុំវិញស្រុកឆ្លូង ខេត្តក្រចេះ។​

លោកមហំាម៉ាត់ ហ្វារីតហូសេន បានមានប្រសាសន៍ថា- កម្មវិធីប្រលងសូត្រ និង​ខតាំកូរអាន រៀបចំឡើងក្នុងគោលបំណងអបអរសាទរបុណ្យចូលឆ្នាំថ្មី សាសនាអ៊ីស្លាមឆ្នាំ១៤៣៦ មហាំម៉ាត់សករាជ ចូលរួមលើកកំពស់ការសូត្រគម្ពីរគូរអាន និង​លើកទឹកចិត្តអោយកុមារមានភាពក្លាហាន និង​បញ្ជេញនូវ​ ទេពកោសល្យរបស់ខ្លួន។​

លោក Ahmad Azam Abdurahman ប្រធានអង្គការ Global Peace Mission Malaysia បានមានប្រសាសន៍ថា កម្មវិធីនេះផ្តល់នូវសារះប្រយោជន៍រយះពេលវែងជាច្រើនដល់ប្អូនៗកុមារពិសេសការលើកទឹកចិត្តអោយកុមារចូលចិត្តសូត្រគម្ពីរដែលបង្រៀនមនុស្សអោយចេះរស់នៅជាមួយគ្នាប្រកបដោយសេចក្តីសុខ ស្រលាញ់សន្តិភាព​ និង​ យុត្តិធម៌។​

ក្រៅអំពីការចែករង្វាន់ និង​ប័ណ្ណសរសើរដល់ជ័យលាភី លោក មហាំម៉ាត់ ហ្វារីតហូសេន និង​ប្រតិភូម៉ាឡេស៊ីបានឧបត្ថម្ភថវិកាជូនគណះកម្មការមេប្រយោគ ​ឧបត្ថម្ភគ្រូបង្រៀនចំនួន៤៣នាក់ ​ផ្តល់អំណោយជាអង្ករសំរាប់ជនក្រីក្រ និង​​ចែកនូវសំភារៈសិក្សា និង​សៀវភៅមូកត់តាំជួនសិស្សចំនួន៧០០ នាក់ ដែលសរុបជាថវិកាជាង ៧០០០ដុល្លាអាមេរិច។​

About

Leave a Reply

Facebook