Breaking News
Home / cadmin

cadmin

ក្រុមនិស្សិតពេទ្យមូស្លីមកម្ពុជា ចំនួន ២៤នាក់នឹធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសសិង្ហបុ

ភ្នំពេញ ៖ ដោយមានកិច្ចសហប្រតិប្តការនិងគាំទ្រពីសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ក្រុមនិស្សិតពេទ្យមូស្លីមកម្ពុជា ចំនួន ២៤នាក់ និងបំពេញទស្សនៈកិច្ចសិក្សានៅប្រទេសសិង្ហបុរីចំនួន ៤ ថ្ងៃគឺចាប់ពីថ្ងៃទី២៣ ដល់២៧ ខែវិច្ឆិការ ឆ្នាំ២០១៧ ខាងមុខ នេះបើតាមការអោយដឹងពី លោកវេជ្ជបណ្ឌិត កូប រ៉លី ប្រធានគ្លីនិកអេចប៊ីប៊ី

Read More »

យុវជខ្មែរឥស្លាមម្នាក់មានគំនិតបើកហាងអាហារដ្ឋានហាឡាល់បែបទាន់សម័យនៅខេត្តត្បូងឃ្មុំ សម្រាប់អតិថិជនតាមជនបទ និងអ្នកដំណើរ

ខេត្តត្បូងឃ្មុំ ៖ ដោយមើលឃើញពីតម្រូវការផ្នែកសេវាកម្មម្ហូបអាហារហាលឡាល់ពីសំណាក់បងប្អូនធ្វើដំណើរឆ្លងកាត់ និង បងប្អូនក្នុងតំបន់ លោក កូប រម្យលី ជាអតីត និស្សិតរៀនផ្នែកព័តមានវិទ្យានៅរាជធានីភ្នំពេញ មកពីភូមិកំពង់ទ្រាស ខេត្តត្បូងឃ្មុំ បានសម្រេចចិត្តដាក់ទុនប្រកបរបរបើកអាហារដ្ឋានហាឡាល់បែបទាន់សម័យមួយមានឈ្មោះថា ផ្ទះតែបៃតង ស្ថិតក្នុងភូមិ ឡ ឃុំកោងកាង ស្រុកពញាក្រែកខេត្តត្បូងខ្មុំតាមផ្លូវជាតិលេខ៧ ។ អាហារដ្ឋាននេះ មានបម្រើអាហារភាគច្រើនជាអាហារនិងភេសជ្ជៈដែលជាទីពេញនិយម ហើយពេលខាងមុខនេះនឹងមានបន្ថែមមុខម្ហូបថ្មីៗ ដូចជាសាច់គោអាំង បាបីឃ្យូ គ្រឿងសមុទ្រ បឺហ្គឺរ តែគុជ កាហ្វេ ជាដើមដើម្បីបំពេញតម្រូវការរបសើអតិខិជនរបស់ខ្លួន។ លោក រំលី បានអោយដឹងដែរថា ចាប់តាំងពីគាត់បើកក្នុងឆ្នាំ ២០១៥ អតិចិជនរបស់លោកមិនមែនមានតែបងប្អូនខ្មែរឥស្លាមទេ ដែលចូលចិត្តមកពិសារ គឺបងប្អូនខ្មែរទូទៅក៏បានចូលមកពិសារយ៉ាងច្រើនកុះករនៅអាហាដ្ឋានផ្ទះតែបៃតងរបស់លោកផងដែរ ពិសេសអ្នកដំណើរដែលឆ្លងកាត់ពីភ្នំពេញ ខេត្តកំពង់ចាម ទៅមណ្ឌលគីរី រតនគីរី តែម្តង។ លោកសង្ឈឹមថាបងប្អូនដែលមិនទាន់បានសាកល្បង នឹងចូលមកភ្លក់រសជាតិ និងគាំទ្រអាហារដ្ឋានរបស់លោកកាន់តែច្រើន ។

Read More »

ចប់បាត់បងប្អូនខ្មែរឥស្លាមសាច់គោងៀតពិសេស សញ្ញាគោញញឹម និងដាក់សញ្ញា ហាឡាល់ ការពិតក៏មានធ្វើពីសាច់ជ្រូក!

ភ្នំពេញ៖ ប្រភពពីព័តមានដើមអំពិល(DAP) បានចុះផ្សាយថ្ងៃនេះ អោយដឹងថា សិប្បកម្ម ១កន្លែង ស្ថិតនៅផ្ទះលេខ១៣X ផ្លូវ២៧១ស្ដួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានបើកអាជីវកម្មកែច្នៃចំណីអាហារ ពីស្រស់ទៅក្រៀម ដែលមានការវេចខ្ចប់ត្រឹមត្រូវ ប៉ុន្តែបែរជាបានបំភ្លៃការផលិត ដោយដាក់ចំណីខ្លះផលិតនៅប្រទេសថៃ ការពិតគឺធ្វើនៅក្នុងសិប្បកម្ម មួយដែលមានលក្ខណៈកខ្វក់ មិនត្រឹមតែ ប៉ុណ្ណោះសិប្បកម្មនេះ បានយកសាច់ជ្រូក ទៅធ្វើជាងៀតបន្លំ ដាក់ថាជាងៀតគោ ហើយច្រកដោយដាក់យីហោ សាច់គោងៀតពិសេស សញ្ញាគោញញឹម តែការពិត ធ្វើពីសាច់ជ្រូកសោះ បញ្ហានេះបានប៉ះពាល់ដល់បងប្អូនខ្មែរ-ឥស្លាមមួយចំនួន ដែលពួកគាត់ធ្លាប់បាន បរិភោគ ហើយខុសពីតំណំសាសនារបស់ពួកគាត់ ។

Read More »

បង់ក្លាដេសហាមមិនអោយមានមេរៀនអំពីការធ្វើសង្គ្រាមសាសនាតាមសាលារៀនអ៊ីស្លាម

បណ្តាញព័តមានសំខាន់ៗក្នុងស្រុករបស់បង់ក្លាដេសបានផ្សព្វផ្សាយអំពីចំណាត់ការថ្មីមួយរបស់រដ្ឋការបង់ក្លាដេសក្នុងការលុបបំបាត់នូវផ្នត់គំនិតទាក់ទងនិងការប្រយុទ្ធប្រឆាំងសត្រូវសាសនាអ៊ីស្លាមក្នុងចំណោមយុវជនតាមរយៈនូវការប្រកាសអោយដកចេញនូវមេរៀនក្នុងសៀវភៅសិក្សាតាមសាលាសាសនាមិនអោយបង្រៀន ។ គណកម្មាសន្តិសុខយោធារបស់បង់ក្លាដេសដែលជាអ្នកចេញវិធានការណ៍នេះ បានចាត់ទុកថា មេរៀនស្តីអំពីការប្រយុទ្ធប្រឆាំង និង ការតស៊ូក្នុងបុព្វហេតុសាសានាជីហាត បានជំរុញយុវជនបង់ក្លាដេសប្រុសស្រីក្រុមហិង្សាទាំងក្នុងនិងក្រៅប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវអ៊ីស្លាម។

Read More »

មនុស្សស្លាប់កើនដល់ ២០៧នាក់ និងរបួសជាង ១,៧០០នាក់ ក្រោយគ្រោះរញ្ជួយដី ៧.៣រ៉ិចទ័រ វាយប្រហារព្រំដែនអ៊ីរ៉ង់-អ៊ីរ៉ាក់

គ្រោះរញ្ជួយដី​កម្រិត ៧.៣រ៉ិចទ័រ ដ៏កក្រើកមួយ​បានវាយប្រហារ​​ចំតំបន់ព្រំដែន​រវាង អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដែលជាហេតុ​បាន​បង្ក​ឲ្យ​មនុស្សស្លាប់មកទល់​នឹងពេលនេះ គឺកើនដល់ ២០៧នាក់ហើយ ខណៈមនុស្សជាង ១,៧០០នាក់ ទៀតរងរបួស គិតចាប់តាំងពី​ថ្ងៃអាទិត្យម្សិលមិញ (ពេលវេលាក្នុងតំបន់រង​ការ​វាយ​ប្រហារ)។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Russia Today (RT) នៅរសៀលថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧​។

Read More »

អ្នកនយោបាយបារាំងចេញតវ៉ាចំពោះប្រជាពលរដ្ឋកាន់សាសនាឥស្លាមកំពុងថ្វាយបង្គុំនៅទីសាធារណៈនៅថ្ងៃសុក្រ

ប៉ារីស ៖ តាមព័តមានBBCបានអោយដឹងថាមាន អ្នកនយោបាយបារាំងប្រហែល 100 នាក់បានដើរក្បួនតាមដងផ្លូវនៅជាយក្រុងប៉ារីសដើម្បីតវ៉ាចំពោះប្រជាជនម៉ូស្លីមដែលកំពុងថ្វាយបង្គុំនៅថ្ងៃសុក្រនៅទីកន្លែងសាធារណៈ។ អ្នកនយោបាយស្លៀកពាក់ឯកសណ្ឋាននិងច្រៀងភ្លេងជាតិបានបង្អាក់អ្នកថ្វាយបង្គំប្រហែល 200 នាក់នៅតាមផ្លូវមួយនៅក្លីឈី។ ប៉ូលីសបានឃាត់ឃាំងក្រុមទាំងពីរនេះដាច់ដោយឡែកតែអំពើរហិង្សាមួយចំនួនបានផ្ទុះឡើង។ក្រុមអ្នករិះគន់និយាយថាការថ្វាយបង្គុំនេះគឺជាការប្រើប្រាស់កន្លែងសាធារណៈដែលមិនអាចទទួលយកបាននៅក្នុងប្រព័ន្ធគ្រប់គ្រងដ៏តឹងរឹងរបស់ប្រទេសបារាំង។ ចំនែកឯមូស្លីមអះអាងថាពួកគេមិនមានកន្លែងផ្សេងទៀតដើម្បីថ្វាយបង្គុំឡើយចាប់តាំងពីសាលាក្រុងបានយកទីកន្លែងដែលពួកគេបានប្រើសម្រាប់ការថ្វាយបង្គុំនោះវិញកាលពីខែមីនា។ចាប់ពីពេលនោះមានបងប្អូនមូស្លីមបានយកទីកន្លែងសាធារណៈនោះថ្វាយបង្កុំរាល់ថ្ងៃបង្ហាញពីការតវ៉ាចំពោះការបិតកន្លែងរបស់ខ្លួន ។ គួរអោយផងដែរថាប្រទេសបារាំងមានអ្នកកាន់សាសនាឥស្លាមប្រហែល 5 លាននាក់ ។

Read More »

អីយ៉ា! មានមូស្លីមម្នាក់ស្លៀកពាក់របៀបអ៊ីស្លាមចូលរួមបរវកញ្ញាពិភពលោកMiss Global 2017

កញ្ញា អ៊ីយ៉ាន សាអ៊ីត មកពីប្រទេសសុម៉ាលីលែន ជាបេក្ខជនបវរកញ្ញមូស្លីមតែម្នាក់ដែលបានចូលរួមក្នុងការប្រកួតបរវរកញ្ញពិភពលោក Miss Global2017 ។ អ្វីដែលគួរអោយកត់សំគាល់នោះនាងត្រូវបានគេឃើញថាបានរក្សាខ្ជាប់ខ្ជួននូវសម្លៀកបំពាក់បែបមូស្លីមខុសពីគេ។ តាមប្រភពព័តមានមួយដែលCAMM ទទួលបានថ្មីៗនេះថា នៅថ្ងៃ17ខែវិច្ឆិការដែលជាថ្ងៃប្រកួតផ្តាច់ព្រាត់នោះសំអាងការខ្មែរឥស្លាមល្បីឈ្មោះមួយមួយឈ្មោះរ៉យ៉ានសំអាងការនិងឧបត្ថម្ភក្នុងការតុបតែងសម្រាប់បវរកញ្ញាមូស្លីមរូបនេះ។

Read More »

គ្រោះរញ្ជួយដីកំរិត៧រិចទ័រសម្លាប់មនុស្ស១២៩នាក់នៅព្រំដែនអ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ុន្មានម៉ោងមុននេះ

អ៊ីរ៉ុង ៖ ក្រុមមន្ត្រីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថាមនុស្សយ៉ាងហោចណាស់ ១២៩ នាក់បានស្លាប់នៅក្នុងខេត្ត Kermanshah របស់ប្រទេសអ៊ីរ៉ង់ភាគខាងលិច ៦ នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ហើយ ចំនួនអ្នកស្លាប់ទំនងជាកើនឡើង។ការរញ្ជួយដីបានបង្កឱ្យមានភាពភ័យស្លន់ស្លោដោយធ្វើអោយប្រជាជនដែលរស់នៅក្បែរនោះរត់ភៀសខ្លួនចេញទៅរកទីសុវត្ថិភាព។

Read More »

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិជំរុញឲ្យមីយ៉ាន់ម៉ាបញ្ឈប់ការប្រើកម្លាំងយោធាហួសប្រមាណទៅលើរដ្ឋរ៉ាក់ឃីនដែលមានមូស្លីមរ៉ូហ៊ីហយ៉ារស់នៅ

មីយ៉ាន់ម៉ា៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទម្សិលមិញ ធានាមិនឲ្យប្រើប្រាស់កម្លាំងយោធាហួសប្រមាណតទៅទៀតនៅក្នុងរដ្ឋរ៉ាក់ឃីន ដែលនៅទីនោះអំពើហិង្សាបានបង្ខំឲ្យក្រុមមូស្លីមរ៉ូហ៊ីងយ៉ាជាង ៦សែននាក់ ត្រូវភៀសខ្លួនចេញពីប្រទេសនៅតំបន់អាស៊ីដែលមានពុទ្ធសាសនិកច្រើនបំផុតមួយនេះ។

Read More »

មនុស្ស ៥នាក់បាត់បង់ជីវិត និង ២១នាក់រងរបួសក្នុងការវាយប្រហារភេរវកម្មនៅស្ថានីយទូរទស្សន៍ក្នុងទីក្រុងកាប៊ុល

អាហ្វហ្កានីស្ថាន៖ ក្រុមអាជ្ញាធរបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥នាក់បានបាត់បង់ជីវិត និង ២១នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារភេរវកម្មទៅលើស្ថានីយទូរទស្សន៍ ក្នុងទីក្រុងកាប៊ុលប្រទេសអាហ្វហ្កានីស្ថានកាលពីថ្ងៃអង្គារម្សិលមិញ។

Read More »