Breaking News
Home / ពត៌មានថ្មីៗ

ពត៌មានថ្មីៗ

ស្តេច សាល់ម៉ាន ព្រះមហាក្សត្រនៃប្រទេសអារ៉ាបីសាអូឌីតចេញបញ្ជាឲ្យចាប់ខ្លួនជាបន្ទាន់ព្រះ……..

យោងតាមកាសែតផ្លូវការ Sabq របស់ប្រទេសអារ៉ាប៊ីសាអូឌីត ចុះផ្សាយកាលពីថ្ងៃទី ២០​ ខែកក្កដា ឆ្នាំ២០១៧​ បានឲ្យដឹងថាស្តេច សាល់ម៉ាន ព្រះមហាក្សត្រនៃប្រទេស អារ៉ាប៊ី សាអ៊ូឌីត បានចេញបញ្ជាឲ្យចាប់ខ្លួនជាបន្ទាន់ចំពោះព្រះអង្គម្ចាស់ អាមៀត សាអ៊ូទ ពិន អាប់ឌុលអាហ្ស៊ីហ្ស អាលី សាអ៊ូទ ព្រមទាំងមិត្តភក្តិរបស់ទ្រង់ដែលបង្ហាញក្នុងវិដេអូមួយ ទៅដាក់ក្នុងពន្ធធនាគារ ។ មូលហេតុនៃការចាប់ខ្លួននេះគឺបណ្តាលមកពី ទង្វើហួសហេតុរបស់ទ្រង់ ដែល​ររំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅ​ ប្រជាពលរដ្ឋ និងជនបរទេសផ្សេងៗនៅឯទីសាធារណៈ ដែលជាទង្វើទាមទារឱ្យមានការផ្តន្ទាទោសធ្ងន់ធ្ងរ និងស៊ើបអង្កេតរាល់ទង្វើដែលពួកគេបានធ្វើ ​ ព្រមទាំងស្តាប់ចំលើយរាល់អ្នកដែលត្រូវបានគេរំលោភបំពាន ឬប៉ះពាល់ផ្សេងៗ ដើម្បីឲ្យពួកគេទទួលបាននូវភាពយុត្តិធម៌ឡើងវិញ ។ ក្នុងន័យនេះដែរ ស្តេច សាល់ម៉ាន បានសង្កត់ធ្ងន់ថា មិនអនុញ្ញាតឲ្យដោះលែងនរណាម្នាក់បានឡើយ លើកលែងតែពួកគេបានទទួលទោសស្របច្បាប់ ដើម្បីជាការគោរពច្បាប់ និងថែរក្សាសុខសន្តិភាពក្នុងសង្គម ជាពិសេសរក្សានូវសិទ្ធិរបស់ប្រជាពលរដ្ឋ និងជនបរប្រទេស និងការពារកុំឲ្យមានភាពអយុត្តិធម៌ ការគំរាមកំហែង ការធ្វើអំពើអាក្រក់ផ្សេងៗ រាល់អ្នកធ្វើខុសនឹងត្រូវយកមកផ្តន្ទាទោសតាមច្បាប់ ទោះបីជាបុគ្គលនោះមានឋានៈខ្ពង់ខ្ពស់យ៉ាងណាក្តី ។ ទ្រង់បានលើកឡើងដោយសង្កត់ធ្ងន់ថា …

Read More »

ជនជាតិអាមេរិកមានដើមកំណើតពីអាហ្រ្វិកគឺជាផ្នែកមួយដ៏ធំនៃសហគមន៍ឥស្លាមនៅអាមេរិច។

សាស្រ្តាចារ្យ Sulayman Nyang នៃសាកលវិទ្យាល័យ Howard ដែលជាអ្នកជំនាញខាងសាសនាឥស្លាមនៅសហរដ្ឋអាមេរិកបាននិយាយថា 10 ភាគរយនៃទាសករអាហ្រ្វិកដែលបាននាំ​ទៅសហរដ្ឋអាមេរិកមានសាវតារជាមូស្លីម។ ប្រភពផ្សេងទៀតបានឲ្យដឹងថា​មានចំនួន 30 ភាគរយឯណោះ។ សព្វថ្ងៃនេះ ជនជាតិអាមេរិកមានដើមកំណើតពីអាហ្រ្វិកគឺជាផ្នែកមួយដ៏ធំនៃសហគមន៍ឥស្លាមនៅអាមេរិច។ របាយការណ៍មួយក្នុងឆ្នាំ 2011 របស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center បានរកឃើញថា 40 ភាគរយនៃមូស្លីមអាមេរិកដើមកំណើតអាហ្វ្រិកគឺជាជនជាតិអាហ្រ្វិក។ ភាគច្រើននៃអ្នកទាំងនោះបាន​បែទៅកាន់ជាសាសនាអ៊ិស្លាមក្នុងអំឡុងឆ្នាំ 1960 និង 1970 ដោយសារ​តែ​ឥទ្ធិពលនៃអ្នក

Read More »

បណ្ឌិត Zakir Naik កំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី ខណៈពេលដែលរដ្ឋាភិបាលឥណ្ឌាកំពុងតាមចាប់ខ្លួន

រដ្ឋមន្ត្រីម្នាក់នៃគណៈរដ្ឋមន្រ្តី និងជាប្រធានសភាម៉ាឡេ-ឥណ្ឌា ដែលជាសមាសភាពនៃគណបក្សចម្រុះដែលកំពុងដឹកនាំរដ្ឋាភិបាលម៉ាឡេស៊ីបច្ចុប្បន្ន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី ២០ ខែមេសា ម្សិលមិញនេះថា គ្រូអធិប្បាយ និងអប់រំសាសនាឥស្លាម  Zakir Naik ដែលកំពុងមានភាពចម្រូងចម្រាស់នោះ មិនគួរត្រូវបានអនុញ្ញាតិឲ្យរស់នៅក្នុងប្រទេសម៉ាឡេស៊ី និងមិនគួរទទួលបានការគាំទ្រពីប្រទេសនេះ ដើម្បីគេចពីការកាត់ទោសលើរូបលោកនៅក្នុងប្រទេសឥណ្ឌាឡើយ ។ សារព័ត៌មាន The Times Of India បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ឲ្យដឹងថា បណ្ឌិត Zakir Naik កំពុងត្រូវបានតាមចាប់ខ្លួនពីសំណាក់រដ្ឋាភិបាលឥណ្ឌា តាមសាលដីការរបស់តុលាការ នៅក្នុងករណីប្រើប្រាស់តួនាទីរបស់លោកបង្ករឲ្យមានភេរវកម្ម ។ ឧបនាយករដ្ឋមន្រ្តីរបស់ប្រទេសម៉ាឡេស៊ីលោក

Read More »

សិលាចារិកភាសាអារ៉ាប់លើភ្នំបាខែង ត្រូវបានរកឃើញនៅអំឡុងឆ្នាំ១៩២០

សៀមរាប៖ ជារឿងមួយកម្រ ដែលអ្នកស្រាវជ្រាវបានប្រទះឃើញសិលាចារិកមួយផ្ទាំងជាភាសាអារ៉ាប់នៅក្នុងប្រាសាទខ្មែរ។ សិលាចារិកនេះ ត្រូវបានប្រទះឃើញនៅលើភ្នំបាខែង ពេលដែលចាប់ផ្តើមការដ្ឋានជួសជុលប្រាសាទនេះជាលើកដំបូង។ អ្នកសិក្សាស្រាវជ្រាវបានពន្យល់ថា វាត្រូវបានចារឡើងដោយអ្នកក្នុងស្រុក ដោយមិនមែនជាជនជាតិអារ៉ាប់ផ្ទាល់នោះទេ ហើយវាក៏បានចារឡើងអំឡុងពេលការរៀបចំភ្នំបាខែងឲ្យទៅជាមជ្ឈមណ្ឌលសាសនាវិញ នៅសតវត្សរ៍ទី១៦។

Read More »

មនុស្ស១២នាក់ស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធាអារ៉ាប៊ីសាអូឌីតក្នុងប្រទេសយេមែន

យេមែន ៖ សារព័ត៌មានអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា ឧទ្ធម្ភាគចក្ររបស់ប្រទេសអារ៉ាប៊ីសាអូឌីតមួយគ្រឿង បានធ្លាក់ អំឡុងប្រតិបត្តិការណ៍យោធានានាក្នុងប្រទេសយេមែនកាលពីថ្ងៃអង្គារម្សិលមិញ និងបានសម្លាប់មន្ត្រី ១២នាក់នៅលើឧទ្ធម្ភាគចក្រ ហើយគេហទំព័រព័ត៌មានរបស់ក្រសួងការពារជាតិយេមែនបាននិយាយថា ឧទ្ធម្ភាគចក្រនោះបានឆេះ។

Read More »

តាមពិតពាក្យ “ខ្មែរឥស្លាម “ ត្រូវបានប្រើជាផ្លូវការតាំងពីពេលណាដែរ ?

ពាក្យ «ខ្មែរឥស្លាម» ដែលត្រូវបានគេប្រើប្រាស់ជាទូទៅ សំដៅលើសហគមន៍ចាម ជ្វា និងម៉ាឡេ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ គេប្រើពក្យនេះដើម្បីជំនួសពាក្យ «មូស្លីម» ដែលមានន័យថា អ្នកដែលគោរពប្រតិបត្តិសាសនាឥស្លាមផងដែរ។ តាមការសៀវភៅរបស់លោកអ៊ីសា អូស្មាន ដែលមានចំណងជើងថា Navigating the Rift ដែលចេញផ្សាយឆ្នាំ២០១០ បានបញ្ជាក់ថា ជនជាតិចាមត្រូវបានអតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ផ្តល់នាមជាខ្មែរឥស្លាម តាមព្រះរាជ្រក្រមលេខ ៩១៣ នស ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៥៤ ។ លោក ឡឹប កើ អ្នកស្រាវជ្រាវពីវប្បធម៌ជនជាតិចាម បានប្រាប់គេហទំព័រព័ត៌មានថ្មីៗកាលពីពេលកន្លងទៅថ្មីៗនេះថា វាមានន័យស្មើនឹងពាក្យ មូស្លីម ដែលកាន់សាសនាឥស្លាមនៅកម្ពុជា។ លើសពីនេះ វាក៏បង្ហាញពីការស្រឡាញ់ ការយកចិត្តទុកដាក់ ចាត់ទុកជាជនជាតិខ្មែរតែមួយ។ លោក កើ បញ្ជាក់ថា៖« នេះមកព្រះករុណា (សម្តេច សីហនុ) មានព្រះហឫទ័យអាណិតស្រឡាញ់ជនជាតិចាម …

Read More »

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាមរបស់ម៉ាឡេស៊ីបោះទុនវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ គេហទំព័រFRESHNEWS បានអោយដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាម៉ាណាអៀខទីអារ(Amana Ikhtiar Microfinance) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាមមួយ នៃប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមបោះទុនវិនិយោគនៅកម្ពុជាហើយ ដោយនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នេះ បានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់(MOU) រវាង Amana Ikhtiar Microfinance ដឹកនាំដោយ Dr. Zubir Harun ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ទៅលើផ្នែកសំខាន់ៗចំនួន ៣ រួមមាន៖ ១. ការផ្តល់ប្រាក់កម្ចីសម្រាប់អជីវកម្មខ្នាតតូច ចន្លោះ ២៥០០ដុល្លា ដល់៥០០០ដុល្លា។ ២. ការបើកលក់ផលិតផលហាឡាល មានដូចជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ ៣.ជំនាញតម្លើង និង បណ្តុះបណ្តាលប្រព័ន្ធព័ត៌មានវិទ្យា។ លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាដែលត្រូវហ្វ្រេសញូវស៍ដកស្រង់សម្តីនោះ បានឲ្យដឹងថា គម្រោងនេះនឹងដំណើរការនៅចុងឆ្នាំ២០១៧ ខាងមុខ …

Read More »

យ៉ាងហោចណាស់មនុស្ស 45 នាក់បានស្លាប់បន្ទាប់ពីការបំផ្ទុះគ្រាប់បែកចំនួនពីរនៅខាងក្រៅព្រះ…………….

យ៉ាងហោចណាស់មនុស្ស 27 នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកមួយក្នុងព្រះវិហារគ្រឹស្គសាសនាមួយនៅទីក្រុងដីសណ្តទន្លេនីល Tanta ។  ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មានការបំផ្ទុះមួយទៀតបានសម្លាប់មនុស្ស 18 នាក់នៅខាងមុខនៃព្រះវិហារមួយនៅក្នុងទីក្រុងឆ្នេរសមុទ្រ Alexandria ។ ក្រុមភេរវករ

Read More »

សាសនិកផ្សេងៗគ្នារាប់រយនាក់ចូលរួមដង្ហែរក្បួននៅអង់គ្លេស បង្ហាញពីសាមគ្គីភាពដើម្បីថ្កោលទោសអំពើភេរវកម្ម

ទីក្រុងឡុងដ៍ ៖ កាលពីរសៀលថ្ងៃពុធទី២៨ មីនាឆ្នាំ២០១៧នៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស មានមនុស្សរាប់រយនាក់បានចូលរួមពិធិហែរក្បួនមួយដើម្បីសម្តែងនូវការចងចាំចំពោះជនរងគ្រោះដោយការវាយប្រហារកាលពីសប្តាហ៍មុនដែលបានសម្លាប់មនុស្ស៤នាក់។

Read More »

ប្រទេសអាល្លឺម៉ង់៖​​មានការកើនឡើងនៃការរើសអើងនិងវាយប្រហារលើវិហារឥស្លាមក្នុងប្រទេស

ក្រុងប៊ែរឡាំង ៖ ក្រុមប្រឹក្សាឥស្លាមរបស់ប្រទេសអាល្លឺម៉ង់ដែលជាអង្គការធំបំផុតនៃម៉ូស្លីមនៅក្នុងប្រទេសអាល្លឺម៉ង់បានសម្តែងនូវកង្វល់យ៉ាងខ្លាំងកាលពីថ្ងៃចន្ទទី១៣ កុម្ភដោយចំនួនរនៃវាយប្រហារដែលផ្ដោតសំខាន់កលើវិហារឥស្លាមមានការកើនឡើង ។ លោក Burhan Kesici ប្រធានក្រុមប្រឹក្សាឥស្លាមនេះបានឱ្យដឹងថាវាយប្រហារប្រឆាំងនឹងវិហារអ៊ីស្លាមមានចំនួន 91ដង នៅឆ្នាំ 2016ដែលជាទូរលេខ បង្ហាញពីការកើនឡើងអារម្មណ៍ប្រឆាំងនឹងមូស្លីមនៅប្រទេសអាល្លឺម៉ង់ លោកបានបានជំរុញឱ្យរដ្ឋាភិបាលនិងមេដឹកនាំនយោបាយដើម្បីចាត់វិធានការណ៍និងការនិយាយតវា។

Read More »

Facebook