Breaking News
Home / Local News

Local News

មូលនិធិហ្សាកាត់នៃសហរដ្ឋអាមេរិច ( Zakat Foundation Of America) ផ្តល់អំណោយខែរ៉ម៉ាឌនជូនសាសនិកឥស្លាមកម្ពុជា

នាថ្ងៃចន្ទទី ៥​​ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ ប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា លោក ស្លេះ ណាស៊ី ព្រមទាំងក្រុមការងារបាននាំយកកញ្ចប់អាហារខែរ៉ម៉ាឌនដែលជាអំណោយរបស់សប្បុរសជនមូស្លីមនៅសហរដ្ឋអាមេរិចតាមរយៈមូលនិធិហ្សាកាត់នៃសហរដ្ឋអាមេរិច (Zakat Foundation Of America) ទៅចែកជួនប្រជាពលរដ្ឋខ្មែរឥស្លាមទីទល់ក្រចំនួន ២០០ គ្រួសារ ស្ថិតនៅក្នុងភូមិសាស្រ្តចំនួន ៣ ខុសគ្នា គឺនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរ ខេត្តព្រៃវែង ភូមិកំពង់សឹង និងភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។ នៅក្នុងឪកាសនោះ ប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា លោក ស្លេះ ណាស៊ី ក្នុងនាមជាតំណាងរបស់មូលនិធិហ្សាកាត់នៃសហរដ្ឋអាមេរិចដែលជាម្ចាស់ជំនួយបានលើកឡើងថា​ជារៀងរាល់ឆ្នាំ មូលនិធិហ្សាកាត់នៃសហរដ្ឋអាមេរិច​តែងតែសហការជាមួយមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ក្នុងការផ្តល់ជាកញ្ចប់អារហារខែរ៉ម៉ាឌនសម្រាប់ចែកជូនប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រនៅកម្ពុជា ដែលក្នុងនោះនៅក្នុងឆ្នាំ២០១៧នេះ មូលនិធិហ្សាកាត់នៃ

Read More »

Facebook