អង្គការកុមារពិភពលោក UNICEF៖ កុមារស៊ីរីជាង ១លាននាក់ ប្រឈមហានិភ័យខ្ពស់ក្នុងករណីមានការវាយប្រហារលើខេត្តអ៊ីដលីប

0
31

អង្គការកុមារពិភពលោក UNICEF បាននិយាយកាលពីថ្ងៃសុក្រម្សិល មិញថា កុមារស៊ីរីជាង ១លាននាក់ស្ថិតក្នុងហានិភ័យខ្ពស់ ប្រសិន ជាមានការវាយប្រហាររបស់រដ្ឋាភិបាល ទៅលើខេត្តអ៊ីដលីប ដែលកាន់កាប់ដោយក្រុមឧទ្ទាម ហើយពួកគេបានអំពាវនាវ ឲ្យភាគី បង្កសង្គ្រាមទាំងអស់ ត្រូវតែសង្គ្រោះជីវិតជនស៊ីវិល នៅទី នោះ។លោក ម៉ានូអែល ហ្វុនតាំង គឺជាប្រធានកម្មវិធី សង្គ្រោះបន្ទាន់ របស់អង្គការ UNICEF បាននិយាយថា ទីភ្នាក់ងារ របស់ លោកបាន ពង្រាងផែនការយថាហេតុ ដែលរួមទាំងការផ្ដល់ទឹកស្អាត និងការផ្គត់ ផ្គង់អាហារូបត្ថម្ភ ទៅកាន់ជនស៊ីវិលប្រមាណជា ៤៥ម៉ឺននាក់ទៅ ៧០ម៉ឺននាក់ដែលអាចនឹងរត់ភៀសខ្លួន ចេញពីការ វាយប្រហារនេះ។ លោក ហ្វុនតាំង បាននិយាយប្រាប់ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅក្នុងទីក្រុងហ្សឺណែវថា វាពិតជាសំខាន់ខ្លាំងណាស់ពេលដែល មានការវាយប្រហារ របស់យោធា ហើយយើងក៏ កុំទាន់អាលភ្លេចដែរថា មានកុមារជាង ១លាននាក់នៅទីនោះ។

សូមបញ្ជាក់ថា ខេត្តអ៊ីដលីប និងតំបន់ជុំវិញទីនោះ គឺជាតំបន់កាន់កាប់សំខាន់ចុងក្រោយគេរបស់ក្រុមឧទ្ទាម ដែលប្រឆាំងនឹងប្រធានាធិបតីស៊ីរី លោក បាសាអាល់ អាសាដ ដែលជាសម្ព័ន្ធជិតស្និតរបស់រុស្ស៊ី៕អត្ថបទ៖ BTV

Image may contain: 5 people, people standingImage may contain: 5 people, people standing