ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអារ៉ាប៊ីសាអូឌីត ថ្វាយព្រះរាជអបអរសាទរថ្វាយព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសបុណ្យឯករាជ្យជាតិខួបលើកទី៦៥

ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត បានផ្ញើព្រះរាជសារអបអរសាទរ ថ្វាយ សម្តេច ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសបុណ្យឯករាជ្យជាតិរបស់ប្រទេសព្រះអង្គ។ ព្រះមហាក្សត្រសាល់ម៉ាន តាងព្រះនាមព្រះអង្គ ប្រជាជន និងរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ព្រះអង្គបានសម្តែងការអបអរសាទរដ៏ជ្រាលជ្រៅបំផុតនិងសព្វសាធុការពរ នូវព្រះរាជសុខភាព និងសុភមង្គល ថ្វាយព្រះអង្គ រាជរដ្ឋាភិបាល និងប្រជាជន ព្រះរាជាណាចក្រកម្ពុជាជាមិត្ត បន្តនូវវឌ្ឍភាព និងវិបុលភាព។ ជាមួយគ្នានេះដែរ រាជទាយាទ នៃព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាំម៉ាត់...

សមាជិករាជវង្សអារ៉ាប់រួមអញ្ជើញទស្សនាសមិទ្ធផលព្រះវិហា​រឥស្លាម នៅរាជធានីភ្នំពេញ ដែលជាជំនួយរបស់​សប្បុរសជន​អារ៉ាប់រួម​ អេមីរ៉ាត

ភ្នំពេញ: ព្រះអង្គម្ចាស់ Ahmed Dalmook Al Maktoumសមាជិករាជវង្សអារ៉ាប់រួមអេមី រ៉េត និង សហការី ដឹកនាំដោយឯកឧត្តមអូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួល បន្ទុកបេសកកម្មពិសេស បានអញ្ជើញទស្សនា សមិទ្ធផលសាសនាសំខាន់ៗនៅរាជធានីភ្នំពេញ ដែលជាអំណោយ របស់សប្បុរសជនប្រទេសអារ៉ាប់រួម ហើយត្រូវបានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ ព្រះអង្គបានអញ្ជើញទស្សនា...

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកណាជីបរ៉ាហ្សាក់ (Najib Razak)នឹងត្រូវប្រឈមមុខបទចោទប្រកាន់៦ករណីថែមទៀត

ម៉ាឡេស៊ី ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកណាជីបរ៉ាហ្សាក់ (Najib Razak) ត្រូវបានគេរំពឹងថានឹងត្រូវគេ​ចោទប្រកាន់នៅ​ថ្ងៃព្រហស្បតិ៍​ទី២៥ ខែតុលា នេះ ក្នុងករណីបទល្មើសព្រហ្​មទណ្ឌចំនួនប្រាំមួយពាក់ព័ន្​ធនឹងមូលនិធិរបស់រដ្ឋាភិបាលចំនួន ៦.៦ ពាន់លានរីងហ្គីត (១.៥៩ ពាន់លានដុល្លារ) ។អតីតអគ្គលេខាធិការរតនាគារម៉ាឡេស៊ី Irwan Serigar ក៏នឹងត្រូវបានចោទប្រកាន់រួមគ្នាផងដែរ នេះបើតាមការចុះ​ផ្សាយរបស់គេហទំព័ត៌មានChannel News Asia ចុះផ្សាយនៅថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៨។ លោកណាជីបបត្រូវបានចោទប្រកាន់ ៣២ ករណីរួចមកហើយ​ប្រឆាំងនឹងរូបលោកដែលភាគច្រើនពាក់ព័ន្ធនឹងការប្រើប្រាស់អំណាចខុសនិងការលាងលុយ។ ការចោទប្រកាន់នេះគឺជាការស៊ើបអង្កេតចុងក្រោយបំផុតនៃអំពើពុករលួយដែលត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីលោក...

អារ៉ាប៊ីសាអូឌីតចុះកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ចំនួន “៥ម៉ឺនលានដុល្លារអាមេរិក” ក្នុងឱកាសវេទិកាសកលស្តីពី “គំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគត – វាលខ្សាច់ដាវ៉ូសឆ្នាំ២០១៨”

ក្នុងវេទិកាសកលដែលប្រារព្ធឡើងចាប់ពីថ្ងៃទី ២៣-២៥ តុលា ២០១៨ (The Global Forum "Future Investment Initiative - Davos Desert 2018") នាប្រទេសអារ៉ាប៊ី សាអូឌីត នៅថ្ងៃពុធ ទី២៤ តុលា ២០១៨ ព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ពិន សាល់ម៉ាន...

តួកគីសន្យាជួយកម្ពុជាឲ្យក្លាយជាអ្នកអង្កេតការណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការឥស្លាម(OIC)

ប្រភពពីទំព័រហ្វេសប៊ុកសម្តេចតេជោបានឲ្យដឹងថា ឯកឧត្តមប្រធានាធិប តីតួកគី រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ក្នុងជំនួបពិភាក្សាការងារកំពូល ទ្វេភាគីទល់មុខគ្នាមួយទល់មួយ ជាមួយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បានសន្យាជួយដល់ប្រទេសកម្ពុជា ក្នុងការក្លាយជាអ្នកសង្កេតការណ៍របស់ អង្គការសម្រាប់កិច្ ចសហប្រតិបត្តិការ ឥស្លាម ដែលប្រទេសតួកគី នឹងធ្វើជា ប្រធាន នៅឆ្នាំ២០១៩។ នៅក្នុងជំនួបកំពូលទ្វេភាគីនេះ ថ្នាក់ដឹកនាំទាំងពីរបានក៍បានឯកភាពគ្នាក្នុងការជំរុញ កំណើន...

គ្រោះរាំងស្ងួតនៅអាហ្វហ្គានីស្ថានបង្ខំឲ្យមនុស្សជម្លៀសខ្លួន២៦ម៉ឺននាក់

គ្រោះរាំងស្ងួតនៅប្រទេសអាហ្វហ្គានីស្ថានកំពុងបង្កឲ្យមានវិបត្តិមនុស្សធម៌ ដែលធ្វើឲ្យមនុស្សជម្លៀសខ្លួនក្នុងឆ្នាំនេះ ច្រើនជាង រត់គេចចេញ ពសង្គ្រាមរវាងរដ្ឋាភិបាល និងក្រុមឧទ្ទាម តាលីបង់ទៅ ទៀត។មានមនុស្ស ២៦ម៉ឺននាក់ ដែលបានបង្ខំចិត្តចាកចេញ ពីផ្ទះរបស់ខ្លួននៅតំបន់ភាគខាងជើង និងភាគខាងលិច ប្រទេសអាហ្វហ្គានីស្ថាន ដោយសារតែទីនោះកំពុងជួបគ្រោះរាំង ស្ងួតយ៉ាងធ្ងន់ធ្ងរបំផុត៕ v

ជួបគ្រោះទៀតហើយ! ភ្នំភ្លើងមួយនៅឥណ្ឌូណេស៊ីតំបន់ Sulawesi ជិតតំបន់រញ្ជួយដីបានផ្ទុះឡើង

ភ្នំភ្លើងមួយនៅឥណ្ឌូណេស៊ី តំបន់Sulawesi បានផ្ទុះឡើងនៅ ព្រឹកថ្ងៃពុធទី 3 ខែតុលានេះប៉ុន្មានថ្ងៃបន្ទាប់ ពីកោះនេះត្រូវបានវាយ ប្រហារដោយការរញ្ជួយដីនិងរលកយក្សស៊ូណាមិ។ កាសែត Jakarta Post បានរាយការណ៍ថាភ្នំស៊ូសូពុនបាន ផ្ទុះភ្នំភ្លើងឡើងភ្នំកម្ពស់ 4000 ម៉ែត្រពីលើរណ្ដៅភ្នំភ្លើងដែលជំរុញ ឱ្យអាជ្ញាធរបង្កើនការប្រុងប្រយ័ត្នដល់កម្រិតទី 3 លើប្រព័ន្ធប្រកាសអាសន្នកម្រិត 4 កម្រិត។ ភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋបានព្រមានប្រជាជនឱ្យស្ថិតនៅអោយឆ្ងាយពីតំបន់នេះ។ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយលោក Sutopo Purwo Nugroho...

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បើក​ការ​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ​កម្ម​លើ​ជន​ជាតិ​ភាគ​តិច​រ៉ូ​ហ៊ីង​យ៉ា​មុស្លីម

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ បាន​បើក​ការស៊ើបអង្កេត​ជា​លើកដំបូង លើ​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ ប្រឆាំង​ជនជាតិភាគតិច​មូ​ស្ល៊ី​ម​រ៉ូ​ហ៊ីង​យ៉ា​របស់​ប្រទេស​មី​យ៉ាន់​ម៉ាសកម្មភាព​នេះ​អាច​ត្រួស​ត្រាយ​ផ្លូវ​ ឆ្ពោះ​ទៅ​រក​ការស៊ើបអង្កេត​ដ៏​ពេញលេញ​មួយ ក្នុង​ករណី​បង្ក្រាប​ដោយ​យោធា​មី​យ៉ាន់​ម៉ា ដែល​គេ​ឃើញ​មនុស្សរាប់​ពាន់​នាក់បាន​បាត់​បង់ជីវិត និង​ជាង ៧​សែន​នាក់​ភៀសខ្លួន។ កាលពី​ខែ​មុន​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ទាត់ចោល​របាយការណ៍មួយចេញ​ដោយ​អង្គការសហប្រជាជាតិ​ ដែល​អំពាវនាវ​ឲ្យមានការ​ស៊ើបអង្កេត​ លើ​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​មី​យ៉ាន់​ម៉ា ទាក់ទង​អំពើ​ប្រល័យពូជសាសន៍​។​ យោធា​ប្រទេស​នេះធ្លាប់​បានលាងខ្លួន​ដោយ​និយាយ​ថា ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ​នៅ​ក្នុងវិបត្តិ​ត​រ៉ូ​ហ៊ីង​យ៉ា។ ​យោធា​មី​យ៉ាន់​ម៉ាបានបើក​ប្រតិបត្តិ​ការណ៍បង្ក្រាប នៅ​ក្នុងរដ្ឋ​រ៉ា​ក់​ឃី​នរបស់​ប្រទេស​មី​យ៉ាន់​ម៉ាកាលពី​ឆ្មាំ​មុន បន្ទាប់ពី​ក្រុម​សកម្ម​ប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា។

អង្គការកុមារពិភពលោក UNICEF៖ កុមារស៊ីរីជាង ១លាននាក់ ប្រឈមហានិភ័យខ្ពស់ក្នុងករណីមានការវាយប្រហារលើខេត្តអ៊ីដលីប

អង្គការកុមារពិភពលោក UNICEF បាននិយាយកាលពីថ្ងៃសុក្រម្សិល មិញថា កុមារស៊ីរីជាង ១លាននាក់ស្ថិតក្នុងហានិភ័យខ្ពស់ ប្រសិន ជាមានការវាយប្រហាររបស់រដ្ឋាភិបាល ទៅលើខេត្តអ៊ីដលីប ដែលកាន់កាប់ដោយក្រុមឧទ្ទាម ហើយពួកគេបានអំពាវនាវ ឲ្យភាគី បង្កសង្គ្រាមទាំងអស់ ត្រូវតែសង្គ្រោះជីវិតជនស៊ីវិល នៅទី នោះ។លោក ម៉ានូអែល ហ្វុនតាំង គឺជាប្រធានកម្មវិធី សង្គ្រោះបន្ទាន់ របស់អង្គការ UNICEF បាននិយាយថា ទីភ្នាក់ងារ...