ព័ត៌មានជាតិ

មូលនិធិសប្បុរសធម៌អារ៉ាប់រួមអេមីរ៉ាតឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សានុសិស្សកម្ពុជា

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី30ខែវិច្ឆិការឆ្នាំ2018នេះ មូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍន៍បានរៀបចំកម្មវិធីចែកអំណោយជាសម្ភារៈសិក្សាដូចជាសំលៀកបំពាក់ កាបូបនិងសំភារៈសិក្សាផ្សេងៗដល់សិស្សានុសិស្សដែលមកពីសាលាមួយចំនួននៃឃុំទឹកថ្លាខេត្តព្រះសីហនុ ដោយអំណោយនេះទទួលបានការឧប្ថម្ភពីមូលនិធិមូហាំម៉ាតពិនរ៉សេតអាលមុកទូមដែលជាមូលនិធិស្ប្រសធម៌របស់រដ្ឋាភិបាលនៃប្រទេសអារ៉ាប់រួមអេមីរ៉ាត។កម្មវិធីនេះធ្វើឡើងនៅសាលាភាសាអារ៉ាប់នៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនុប ខេត្តព្រះសីហនុ ដោយមានការចូលរួមសហការជាមួយគណៈអ៊ីម៉ាំខេត្តព្រះសីហនុ។  

លោកជំទាវម៉ាត ម៉ារ៉ា នុងឱកាសពិធីចែកក្រម៉ា(ទូរទុង) និងសម្ភារះសិក្សាដែលជាអំណោយសប្បុរសធម៌របស់អង្គការ ANGKASA

ខេត្តត្បូងឃ្មុំ៖ លោក ជំទាវម៉ាត់ ម៉ារ៉ា ដែលជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចុះជួយឃុំគរ គណបក្សប្រជាជនកម្ពុជា បានថ្លែថា ក្រោមដំបូលសន្តិភាព ការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាកកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី ដែលធ្វើអោប្រជាជនមានសុខសន្តិភាពចាប់តាំងពីឆ្នាំ ១៩៧៩មកដល់បច្ចុប្បន្ននេះ។ លោកជំទាវម៉ាត ម៉ារ៉ាថ្លែងបែបនេះក្នុងឱកាសពិធីចែកក្រម៉ា(ទូរទុង) និងសម្ភារះសិក្សាដែលជាអំណោយសប្បុរសធម៌របស់អង្គការ ANGKASA ជូនប្រជាពលរដ្ឋនិងសិស្សានុសិស្សនៅភូមិ ក្បាលសេះ ឃុំគរ ស្រុក ត្បូងឃុំ ខេត្ត ត្បូងឃុំនៅបរិវេណសាលាបឋមសិក្សាក្បាលបឹងសេះនាថ្ងៃអាទិត្យ ១១កើតខែកក្តិច...

គណៈប្រភូគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ថ្នាក់ដឹកនាំនិងសិស្សានុសិស្សខ្មែរឥស្លាមបំពេញទស្សនៈកិច្ចនៅវិមានឈ្នះឈ្នះ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះគណៈប្រភូគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ថ្នាក់ដឹកនាំនិងសិស្សានុសិស្សខ្មែរឥស្លាមជាច្រើនរូបបានបំពេញទស្សនៈកិច្ចនៅវិមានឈ្នះឈ្នះដែលស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ភ្នំពេញ ។ វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា គ្រោងដាក់សម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ...

បេក្ខជនប្រលងទន្ទេញគម្ពីរគួរអានតំណាងកម្ពុជាទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ក្នុងការសូត្រលក្ខណៈអាស៊ាន

ប្រភពព័ត៌មានពីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ីទីដែលបេក្ខជនតំណាងកម្ពុជា៤រូបកំពុងចូលរួមប្រលងសូត្រទន្ទេញគួរអានជាលក្ខណៈអាស៊ាននោះ ឲ្យដឹងថា បេក្ខជន ស្លេះ ម៉ាត់លី និង ហ៊ីម អាល់ប៉ាទីស បេក្ខជនតំណាងកម្ពុជាទទួលជ័យជំនះចំណាត់ថ្នាក់លេខ១ និង លេខ ២ លើវិញ្ញាសារប្រលងទន្ទេញរត់មាត់ ២០ជូហ្សុ និង ១៥ ជូហ្សុក្នុងនោះគឺ 1- ស្លេះម៉ាត់លី ចំណាត់ថ្នាក់លេខ ១ (២០ជូហ្សុ) 2- ហ៊ីម អាល់ប៉ាទីស ចំណាត់ថ្នាក់លេខ...

កម្ពុជានឹងបញ្ជូនពលករ៥ពាន់នាក់ ទៅបម្រើការនៅប្រទេសគុយវ៉ែតនាឆ្នាំ២០១៩

ភ្នំពេញ៖ប្រភពពីទំព័រហ្វេសប៊ុកក្រសួងការងារបានឲ្យដឹងថា ក្រោយបញ្ចប់កិច្ចពិភាក្សាការងារជាមួយ លោកជំទាវ Hend Subaih B ALSUBAIH រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃរដ្ឋគូវ៉ែត រួចមក ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅឆ្នាំ២០១៩ កម្ពុជានឹងបញ្ជូនពលកររបស់ខ្លួនចំនួន ៥ពាន់នាក់ ទៅបម្រើការងារលើកដំបូងនៅប្រទេសគុយវ៉ែត។ ក្នុងកិច្ចពិភាក្សាដែលធ្វើឡើងនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ...

គោ១៥ក្បាលត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន៤ភូមិិក្នុងខេត្តកំពង់ឆ្នាំងនាឱកាសថ្ងៃបុណ្យរ៉យ៉ាហាជ្ជី

កំពង់ឆ្នាំងៈ ដើម្បីសាទរពិធីបុណ្យរ៉យ៉ាហាជ្ជី នាថ្ងៃទី ២២ និង២៣ ខែសីហា ឆ្នាំង២០១៨ គោកូរបានចំនួនដប់ប្រាំក្បាលគិតជាទឹកប្រាក់ប្រមាណ ៩,០០០ ដុល្លា ជាការចូលរួមបរិច្ចាកពីសប្បុរសជនមូស្លីមនៅសហរដ្ឋអាមេរិក តាមរយៈ អង្គការមូលនិធិ ហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America) ត្រូវបានសំឡេះ នឹងចែកជូនបងប្អូនខ្មែរអ៊ីស្លាមក្នុងខេត្តកំពង់ឆ្នាំង មកពីភូមិចំនួន ៤ គឺភូមិថ្មស ភូមិស្វាយផ្អែម...

សម្ដេចតេជោ ហ៊ុន សែន នឹងផ្តល់កិត្តិយសទទួលកីឡាករ-កីឡាការិនី ដែលទទួលមេដាយមាសក្នុងការប្រកួតកីឡា Asian Game

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៨នេះ នឹងផ្តល់កិត្តិយស ទទួលកីឡាករ–កីឡាការិនីកម្ពុជា ដែលបានទទួលមេដាយមាស នៅក្នុងការប្រកួតកីឡា Asian Game លើកទី១៨ នៅប្រទេសឥណ្ ឌូនេស៊ីដែលក្នុងនោះមានកីឡាករជាខ្មែរឥស្លាមមួយរូបផងដែរ គឺ សាលី អ៊ូមើត ដែលបានឈ្នះមេដាយ...

ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ចាត់តាំង ​សម្តេច​អគ្គ​មហា​សេនា​បតី ​តេ​ជោ ​ហ៊ុន សែន ​​ជា ​នា​យករដ្ឋ​មន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ចាត់តាំង ​សម្តេច​អគ្គ​មហា​សេនា​បតី ​តេ​ជោ ​ហ៊ុន សែន ​​ជា ​នា​យករដ្ឋ​មន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី ៦ ។ នេះបើយោងតាមព្រះរាជក្រឹតដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ដែលទំព័រហ្វេសប៊ុកសម្តេច ហ៊ុន​ សែនបានបង្ហោះនៅមុននេះបន្តិច។ គួរបញ្ជាក់ផងដែរថា​ ការចេញព្រះក្រឹត្យតែងតាំងបែបនេះ...

ហាឡាល់ ឬមិនហាឡាល់?

យុវជនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានជជែកគ្នាទាក់ទងនឹងភាពហាឡាល់ ឬមិនហាឡាល់ នៃភោជនីយដ្ឋាន NHAM ដែលមានទីតាំងនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។អ្នកគ្រប់គ្រងផ្ទាល់របស់ភោជនីយដ្ឋាន NHAM បានប្រាប់មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាតាមទូរស័ព្ទថា ម្ហូបអាហារដែលលក់នៅក្នុងភោជនីយដ្ឋានផ្នែកហាឡាល់ (HALAL SECTION) មានភាពហាឡាល់ត្រឹមត្រូវដែលបងប្អូនមូស្លីមអាចបរិភោគបាន។ លោកបានបញ្ជាក់បន្ថែមថា ភោជនីយដ្ឋានបានជួលចុងភៅ និងបុគ្គលិកជាអ្នកកាន់សាសនាឥស្លាម ដើម្បីចម្អិន និងបម្រើសេវាជូនបងប្អូនមូស្លីម។

បងប្អូនខ្មែរឥស្លាម៣៤០គ្រួសារដែលរងផលប៉ះពាល់ដោយសារជំនន់ទន្លេមេគង្គទទួលអំណោយពីសុប្បុរសជន

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៨ បងប្អូនខ្មែរឥស្លាមរស់នៅភូមិប្រាំតំឡឹង ក្នុងខេត្តត្បូងឃ្មុំ និង ភូមិទី13 ក្រោម កោះសូទិន ខេត្តកំពង់ចាមសរុបចំនួន៣៤០គ្រួសារដែលរងគ្រោះដោយទឹកជន់តាមដងទន្លេមេគង្គនោះបានទទលអំណោយជាអង្ករពីសុប្បុរសជនសិង្ហបូរីតាមរយៈមូលនិសប្បុរសធម៌ទូរទស្សន៍មូស្លីមកម្ពុជា។