Breaking News

Our Latest Posts

សិលាចារិកភាសាអារ៉ាប់លើភ្នំបាខែង ត្រូវបានរកឃើញនៅអំឡុងឆ្នាំ១៩២០

សៀមរាប៖ ជារឿងមួយកម្រ ដែលអ្នកស្រាវជ្រាវបានប្រទះឃើញសិលាចារិកមួយផ្ទាំងជាភាសាអារ៉ាប់នៅក្នុងប្រាសាទខ្មែរ។ សិលាចារិកនេះ ត្រូវបានប្រទះឃើញនៅលើភ្នំបាខែង ពេលដែលចាប់ផ្តើមការដ្ឋានជួសជុលប្រាសាទនេះជាលើកដំបូង។ អ្នកសិក្សាស្រាវជ្រាវបានពន្យល់ថា វាត្រូវបានចារឡើងដោយអ្នកក្នុងស្រុក ដោយមិនមែនជាជនជាតិអារ៉ាប់ផ្ទាល់នោះទេ ហើយវាក៏បានចារឡើងអំឡុងពេលការរៀបចំភ្នំបាខែងឲ្យទៅជាមជ្ឈមណ្ឌលសាសនាវិញ នៅសតវត្សរ៍ទី១៦។

Read More »

មនុស្ស១២នាក់ស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធាអារ៉ាប៊ីសាអូឌីតក្នុងប្រទេសយេមែន

យេមែន ៖ សារព័ត៌មានអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា ឧទ្ធម្ភាគចក្ររបស់ប្រទេសអារ៉ាប៊ីសាអូឌីតមួយគ្រឿង បានធ្លាក់ អំឡុងប្រតិបត្តិការណ៍យោធានានាក្នុងប្រទេសយេមែនកាលពីថ្ងៃអង្គារម្សិលមិញ និងបានសម្លាប់មន្ត្រី ១២នាក់នៅលើឧទ្ធម្ភាគចក្រ ហើយគេហទំព័រព័ត៌មានរបស់ក្រសួងការពារជាតិយេមែនបាននិយាយថា ឧទ្ធម្ភាគចក្រនោះបានឆេះ។

Read More »

តាមពិតពាក្យ “ខ្មែរឥស្លាម “ ត្រូវបានប្រើជាផ្លូវការតាំងពីពេលណាដែរ ?

ពាក្យថា «ខ្មែរឥស្លាម» ដែលត្រូវបានគេប្រើប្រាស់ជាទូទៅ សំដៅលើសហគមន៍ចាម ជ្វា និងម៉ាឡេ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ គេប្រើពក្យនេះដើម្បីជំនួសពាក្យ «មូស្លីម» ដែលមានន័យថា អ្នកដែលគោរពប្រតិបត្តិសាសនាឥស្លាមផងដែរ។ តាមការសៀវភៅរបស់លោកអ៊ីសា អូស្មាន ដែលមានចំណងជើងថា Navigating the Rift ដែលចេញផ្សាយឆ្នាំ២០១០ បានបញ្ជាក់ថា ជនជាតិចាមត្រូវបានអតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ផ្តល់នាមជាខ្មែរឥស្លាម តាមព្រះរាជ្រក្រមលេខ ៩១៣ នស ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៥៤ ។ លោក ឡឹប កើ អ្នកស្រាវជ្រាវពីវប្បធម៌ជនជាតិចាម បានប្រាប់គេហទំព័រព័ត៌មានថ្មីៗកាលពីពេលកន្លងទៅថ្មីៗនេះថា វាមានន័យស្មើនឹងពាក្យ មូស្លីម ដែលកាន់សាសនាឥស្លាមនៅកម្ពុជា។ លើសពីនេះ វាក៏បង្ហាញពីការស្រឡាញ់ ការយកចិត្តទុកដាក់ ចាត់ទុកជាជនជាតិខ្មែរតែមួយ។ លោក កើ បញ្ជាក់ថា៖« នេះមកព្រះករុណា (សម្តេច សីហនុ) មានព្រះហឫទ័យអាណិតស្រឡាញ់ជនជាតិចាម …

Read More »

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាមរបស់ម៉ាឡេស៊ីបោះទុនវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ គេហទំព័រFRESHNEWS បានអោយដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាម៉ាណាអៀខទីអារ(Amana Ikhtiar Microfinance) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាមមួយ នៃប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមបោះទុនវិនិយោគនៅកម្ពុជាហើយ ដោយនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នេះ បានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់(MOU) រវាង Amana Ikhtiar Microfinance ដឹកនាំដោយ Dr. Zubir Harun ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ទៅលើផ្នែកសំខាន់ៗចំនួន ៣ រួមមាន៖ ១. ការផ្តល់ប្រាក់កម្ចីសម្រាប់អជីវកម្មខ្នាតតូច ចន្លោះ ២៥០០ដុល្លា ដល់៥០០០ដុល្លា។ ២. ការបើកលក់ផលិតផលហាឡាល មានដូចជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ ៣.ជំនាញតម្លើង និង បណ្តុះបណ្តាលប្រព័ន្ធព័ត៌មានវិទ្យា។ លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាដែលត្រូវហ្វ្រេសញូវស៍ដកស្រង់សម្តីនោះ បានឲ្យដឹងថា គម្រោងនេះនឹងដំណើរការនៅចុងឆ្នាំ២០១៧ ខាងមុខ …

Read More »