Breaking News
Home / Latest News / សិលាចារិកភាសាអារ៉ាប់លើភ្នំបាខែង ត្រូវបានរកឃើញនៅអំឡុងឆ្នាំ១៩២០

សិលាចារិកភាសាអារ៉ាប់លើភ្នំបាខែង ត្រូវបានរកឃើញនៅអំឡុងឆ្នាំ១៩២០

សៀមរាប៖ ជារឿងមួយកម្រ ដែលអ្នកស្រាវជ្រាវបានប្រទះឃើញសិលាចារិកមួយផ្ទាំងជាភាសាអារ៉ាប់នៅក្នុងប្រាសាទខ្មែរ។ សិលាចារិកនេះ ត្រូវបានប្រទះឃើញនៅលើភ្នំបាខែង ពេលដែលចាប់ផ្តើមការដ្ឋានជួសជុលប្រាសាទនេះជាលើកដំបូង។ អ្នកសិក្សាស្រាវជ្រាវបានពន្យល់ថា វាត្រូវបានចារឡើងដោយអ្នកក្នុងស្រុក ដោយមិនមែនជាជនជាតិអារ៉ាប់ផ្ទាល់នោះទេ ហើយវាក៏បានចារឡើងអំឡុងពេលការរៀបចំភ្នំបាខែងឲ្យទៅជាមជ្ឈមណ្ឌលសាសនាវិញ នៅសតវត្សរ៍ទី១៦។

លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាបានពន្យល់ថា ផ្ទាំងសិលាដែលចារជាភាសាអារ៉ាប់ ត្រូវបានគេរកឃើញនៅក្នុងឆ្នាំ១៩២០ ហើយត្រូវបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីនៃសាលាបារាំងចុងបូព៌ានៅក្នុងឆ្នាំ១៩២២ ដោយបានប្រែជាភាសាបារាំងផង។ លោកបន្តថា នៅឆ្នាំ១៩៧១ អ្នកប្រាជ្ញបារាំងម្នាក់ដែលបានសិក្សាពីស្ថាបត្យកម្មនៅភ្នំបាខែង ក៏បានលើកមកនិយាយម្តងទៀត និងចុងក្រោយនៅចុងទសវត្សរ៍៩០។

Arab Script
លោក អ៊ឹម សុខរិទ្ធី ពន្យល់ពីហេតុផលដែលធ្វើឲ្យមានសិលាចារិកក្នុងប្រាសាទរបស់ខ្មែរថា ដោយសារនៅសតវត្សរ៍ទី១៦ អង្គរជាទឹកដីរបស់ព្រះ មានន័យថា វាពុំមែនជាកម្មសិទ្ធិរបស់សាសនាណាមួយឡើយ ករណីដូចទីក្រុងហ្ស៊េរុយសាឡឹម ដែលមានសាសនា៣ និងករណីមួយទៀតនៅអង្គរវត្ត គឺមានទាំងជនជាតិជប៉ុន និងព្រះសង្ឃជប៉ុនដែលមកគោរព និងរហូតដល់សរសេរអក្សរនៅលើផ្ទាំងថ្ម។

ក្រៅពីនេះមានភាសា ភូមា ចាម្ប៉ា និងអារ៉ាប់នេះ ដូច្នេះអង្គរជាដែនដីរបស់ព្រះ ទីកន្លែងស័ក្តិសិទ្ធិ ទើបធ្វើឲ្យមនុស្សច្រើនមកគោរពបូជា។ នេះបើតាមលោក អ៊ឹម សុខរិទ្ធី។

អត្ថបទពី ៖ គេហទំព័រព័ត៌មានថ្មីៗ

About cadmin

Leave a Reply