Breaking News
Home / ពត៌មានថ្មីៗ / គោ១៥ក្បាលត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន៤ភូមិិក្នុងខេត្តកំពង់ឆ្នាំងនាឱកាសថ្ងៃបុណ្យរ៉យ៉ាហាជ្ជី

គោ១៥ក្បាលត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន៤ភូមិិក្នុងខេត្តកំពង់ឆ្នាំងនាឱកាសថ្ងៃបុណ្យរ៉យ៉ាហាជ្ជី

កំពង់ឆ្នាំងៈ ដើម្បីសាទរពិធីបុណ្យរ៉យ៉ាហាជ្ជី នាថ្ងៃទី ២២ និង២៣ ខែសីហា ឆ្នាំង២០១៨ គោកូរបានចំនួនដប់ប្រាំក្បាលគិតជាទឹកប្រាក់ប្រមាណ ៩,០០០ ដុល្លា ជាការចូលរួមបរិច្ចាកពីសប្បុរសជនមូស្លីមនៅសហរដ្ឋអាមេរិក តាមរយៈ អង្គការមូលនិធិ ហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America) ត្រូវបានសំឡេះ នឹងចែកជូនបងប្អូនខ្មែរអ៊ីស្លាមក្នុងខេត្តកំពង់ឆ្នាំង មកពីភូមិចំនួន ៤ គឺភូមិថ្មស ភូមិស្វាយផ្អែម ភូមិដំណាក់ព្រីង និងភូមិស្រែសារ សរុបប្រហែលបួនរយដប់គ្រួសារ។ ក្រោយពីតំណាងអ្នកភូមិបានសម្តែងសេចក្តីសោមនស្សរីករាយ និងអំណរគុណដល់ម្ចាស់ជំនួយ លោក ស្លេះ ណាស៊ី ប្រធានមជ្ឈមមណ្ឌលព័ត៌មានមូស្លីមកម្ពុជា បានមានប្រសាសន៍ក្នុងពិធីចែកគោ គូរបាន ក្នុងភូមិថ្មសថា នេះជាឆ្នាំទី៤ ដែលមជ្ឈមមណ្ឌលព័ត៌មានមូស្លីមកម្ពុជា បានសហការ និងអនុវត្តន៍គម្រោងចែកគោដែលផ្តល់ថវិកាពីអង្គការមូលនិធិ ហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America)។ លោកក៏បានសម្តែងនូវសេចក្តីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរជន ក៏ដូចជាអង្គការមូលនិធិ ហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America) ដែលតែងតែជួយដល់សហគមន៍ខ្មែរអ៊ីស្លាមនៅក្នុងកម្ពុជាទាំងគម្រោងគូរបាន និងគម្រោងផ្សេងៗ។ ជាងនេះទៅទៀត លោកក៏បានផ្តាំផ្ញើ និងរំលឹកដល់បងប្អូនដែលមកទទួលយកសាច់ ឲ្យចេះចូលរួមវិភាគទានលើការងារអភិវឌ្ឍន៍សហគមន៍ ពិសេសលើគម្រោងគូរបានសំរាប់ឆ្នាំក្រោយៗទៀត។

Comments

comments

About cadmin