Breaking News
Home / Test Home

Test Home

អាវយឺតមានបោះពុម្ភអក្សរចាម្ប៍ត្រូវបានដាក់លក់ជាលើកដំបូងនៅកម្ពុជា

ភ្នំពេញ ៖ នៅរម្មណីយដ្ឋានប្រវត្តិសាស្ត្រនិងវប្បធម៌ភ្នំឧត្តុង្គ កាលពីពេលថ្មីៗនេះ គេឃើញមានការដាក់លក់អាវយឺតមានបោះពុម្ភអក្សរចាមជាលើកដំបូងដោយមានការគាំទ្រពីសំណាក់អតិថិជនដែលនៅស្រឡាញ់អក្សរចាម្ប៍របស់ខ្លួន ។ លោក ឡឹប កើ ជាអ្នកស្រាវជ្រាវផ្នែកអក្សរចាម្ប៍និងជាអ្នកផ្តើមគំនិតអោយមានការបោះពុម្ពនេះបានអោយដឹងថា ការបោះពុម្ពនេះគឺក្នុងបំណង និង ចង់បង្ហាញថា អក្សរចាម្ប៍គឺអាចប្រើប្រាស់តាមត្រូវការមិនមែនសម្រាប់តែសាសនានោះទេ មួយវិញទៀត យើងចង់ឱ្យសហគមន៍ចាម្ប៍ ជាពិសេស យុវជនចាម្ប៍ហ្នឹងបានស្កាល់អក្សរចាម្ប៍ផង បើទោះជាមិនចេះអានអក្សរចាម្ប៍ក៏ដោយ។ លោកបន្តថាសម្រាប់លោកអ្នកដែលចង់ជាវអាវនេះអាចកម្មង់តាមហ្វេសប៊ុកបានដោយទំនាក់ទំនង់ៈ 096 222 09 37, 097 48 17 006, 016 989 767

Read More »

លោកយាយខ្មែរឥស្លាមម្នាក់ អាយុ 108 ឆ្នាំ មានចៅទួតរហូតដល់ 50នាក់ ក្លាយជាអ្នកដែលមានអាយុច្រើនជាងគេប្រចាំខេត្តត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ តាមប្រភពពីកោះសន្តិភាពបានអោយដឹងថាលោកយាយ​ខ្មែរឥស្លាម​ឈ្មោះ អ៊ែ​ល តៃ​ប៉ះ អាយុ​១០៨​ឆ្នាំ ពិការ​ភ្នែក​សងខាង រស់នៅ​ភូមិ​តា​បូក ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវ​បាន​ចាត់ទុកជា​អ្នក​ដែល​មាន​អាយុ​វែង​ជាងគេ​នៅ​ក្នុង​ខេត្ត​នេះ ហើយ​ថែម​ទាំង​មាន​ចៅ ចៅទួត រហូត​ដល់​ទៅ​ជាង​៥០​នាក់​។ រាល់ថ្ងៃ​លោកយាយមិន​អាច​ដើរទៅ​ណា​បាន​នោះ​ទេ គឺ​បាន​ត្រឹមតែ​នៅ​លើ​ផ្ទះ​ឈើ​ក្រោម​ការ​ថែរក្សា​បីបាច់​ពី​សំណាក់​កូនស្រី​តែ​ប៉ុណ្ណោះ ដោយ​ថែម​ទាំង​មាន​ស្មារតី​មិន​ចង​ចាំ​នោះ​ទេ​។ តាម​កូនស្រី​ឈ្មោះរបស់លោកយាយដែលមានអាយុ​៦៩​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃ​ទី​១៩ កញ្ញា ២០១៧​កន្លងទៅ ថា ម្តាយ​របស់​គាត់​មានស្រុក​កំណើត​កើត​នៅ​ភូមិ​ឃុំ​ខាងលើ​នេះ​តែ​ម្តង រួម​ទាំង​ជីដូន​ជីតា​ថែម​ទៀត​។ ប្រភព៖កោះសន្តិភាព  

Read More »

អាជ្ញាធរបង់ក្លាដែស៖ គ្មានកន្លែងសម្រាប់ទទួលជនមូស្លីមរ៉ូហ៊ីងយ៉ាដែលទើបមកដល់ថ្មីនោះទេ

បង់ក្លាដែស៖ ជំរំជនភៀសខ្លួនដែលសម្រាប់ទទួលជនមូស្លីមរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែស កំពុងក្លាយជាកន្លែងចង្អៀតយ៉ាងខ្លាំង ដោយមិនមានកន្លែងណាផ្សេងទៀតទុកសម្រាប់ក្រុមជនភៀសខ្លួនថ្មីៗមកដល់ ក្រោយពីពួកគេបានភៀសខ្លួនចេញអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ជនភៀសខ្លួនដែលទើបមកដល់ជំរំនេះកាលពីថ្ងៃអាទិត្យឲ្យដឹងថា វាជាការពិបាករកកន្លែងស្នាក់នៅឲ្យបានស្រួលបួល ដែលមានតែតង់កៅស៊ូកាន់តែច្រើនឡើងនៅទីនេះ ខណៈបច្ចុប្បន្នមានតែជំរំនេះមួយប៉ុណ្ណោះដែលអាចមានលទ្ធភាពស្នាក់នៅ ប៉ុន្តែឆ្ងាយពីកន្លែងផ្ដល់ជំនួយដែលគេកំពុងចែកចាយ ហើយទីនេះក៏ស្ថិតក្នុងគ្រោះថ្នាក់នៃការវាយប្រហារពីក្រុមសត្វព្រៃផងដែរ។ សត្វដំរីព្រៃមួយចំនួនបានជាន់សម្លាប់ជនមូស្លីមរ៉ូហ៊ីងយ៉ា ២នាក់ក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃចន្ទទី១៨ ខែកញ្ញា ពេលដែលហ្វូងសត្វដំរីទាំងនេះបានដើរកាត់តាមកន្លែងស្នាក់នៅមួយកន្លែង ដែលមានជនភៀសខ្លួនកំពុងស្នាក់នៅក្នុងតង់កៅស៊ូ។អាជ្ញាធរបង់ក្លាដែសលើកឡើងថា ពួកគេមានបំណងផ្លាស់ប្ដូរជនភៀសខ្លួនទាំងអស់ ចេញពីតំបន់ដែលគេហៅថាកន្លែងគ្មានការគ្រោងទុក ហើយជាធម្មតាជំរំធំមួយនេះស្ថិតនៅក្បែរផ្លូវថ្នល់ ឲ្យចូលទៅកាន់ជំរំធំមួយទៀតដែលងាយស្រួលក្នុងការចែកចាយជំនួយ៕ អត្ថបទ៖ រិទ្ធី ទូរទស្សបាយ័ន

Read More »

បងប្អូនខ្មែរឥស្លាមរស់នៅក្នុងតំបន់ដាច់ស្រយាលប្រមាណជិត៤០០គ្រួសារទទួលសាច់គោគូរបានមូលនិធិហ្សាកាត់អាមេរិក

ក្រចេះ​៖ កាលពីថ្ងៃសុក្រទី​០១ ខែ​ កញ្ញា ឆ្នាំ ២០១៧ ដែលជាថ្ងៃប្រារព្វពិធីហាជ្ជីរបស់បងប្អូនសាសនិក អ៊ីស្លាម ប្រធានមជ្ឈមណ្ឌលព័ត៍មានមូស្លីមកម្ពុជា លោក ស្លេះ ណាស៊ី ព្រមទាំងក្រុមការងារបាននាំយកគោគួរពានដែលជាអំណោយរបស់សប្បុរស់ជនមូស្លីមនៅសហរដ្ធអាមេរិចតាមរយះមូលនិធិហ្សាកាត់នៃសហរដ្ធអាមេរិច ទៅចែកជូនប្រជាពលរដ្ធខ្មែរអ៊ីស្លាមទីទាល់ក្រ ចំនួនបីភូមិ គឺភូមិ សំបួរអូរកណ្តុរ  អុរទូរ និង ភូមិ វាលវិហារ ដែលស្ថិតនៅ ស្រុកស្នូល និង​ចិត្របូរី នៃខេត្តក្រចេះ។

Read More »

ស្តេច សាល់ម៉ាន ព្រះមហាក្សត្រនៃប្រទេសអារ៉ាបីសាអូឌីតចេញបញ្ជាឲ្យចាប់ខ្លួនជាបន្ទាន់ព្រះ……..

យោងតាមកាសែតផ្លូវការ Sabq របស់ប្រទេសអារ៉ាប៊ីសាអូឌីត ចុះផ្សាយកាលពីថ្ងៃទី ២០​ ខែកក្កដា ឆ្នាំ២០១៧​ បានឲ្យដឹងថាស្តេច សាល់ម៉ាន ព្រះមហាក្សត្រនៃប្រទេស អារ៉ាប៊ី សាអ៊ូឌីត បានចេញបញ្ជាឲ្យចាប់ខ្លួនជាបន្ទាន់ចំពោះព្រះអង្គម្ចាស់ អាមៀត សាអ៊ូទ ពិន អាប់ឌុលអាហ្ស៊ីហ្ស អាលី សាអ៊ូទ ព្រមទាំងមិត្តភក្តិរបស់ទ្រង់ដែលបង្ហាញក្នុងវិដេអូមួយ ទៅដាក់ក្នុងពន្ធធនាគារ ។ មូលហេតុនៃការចាប់ខ្លួននេះគឺបណ្តាលមកពី ទង្វើហួសហេតុរបស់ទ្រង់ ដែល​ររំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅ​ ប្រជាពលរដ្ឋ និងជនបរទេសផ្សេងៗនៅឯទីសាធារណៈ ដែលជាទង្វើទាមទារឱ្យមានការផ្តន្ទាទោសធ្ងន់ធ្ងរ និងស៊ើបអង្កេតរាល់ទង្វើដែលពួកគេបានធ្វើ ​ ព្រមទាំងស្តាប់ចំលើយរាល់អ្នកដែលត្រូវបានគេរំលោភបំពាន ឬប៉ះពាល់ផ្សេងៗ ដើម្បីឲ្យពួកគេទទួលបាននូវភាពយុត្តិធម៌ឡើងវិញ ។ ក្នុងន័យនេះដែរ ស្តេច សាល់ម៉ាន បានសង្កត់ធ្ងន់ថា មិនអនុញ្ញាតឲ្យដោះលែងនរណាម្នាក់បានឡើយ លើកលែងតែពួកគេបានទទួលទោសស្របច្បាប់ ដើម្បីជាការគោរពច្បាប់ និងថែរក្សាសុខសន្តិភាពក្នុងសង្គម ជាពិសេសរក្សានូវសិទ្ធិរបស់ប្រជាពលរដ្ឋ និងជនបរប្រទេស និងការពារកុំឲ្យមានភាពអយុត្តិធម៌ ការគំរាមកំហែង ការធ្វើអំពើអាក្រក់ផ្សេងៗ រាល់អ្នកធ្វើខុសនឹងត្រូវយកមកផ្តន្ទាទោសតាមច្បាប់ ទោះបីជាបុគ្គលនោះមានឋានៈខ្ពង់ខ្ពស់យ៉ាងណាក្តី ។ ទ្រង់បានលើកឡើងដោយសង្កត់ធ្ងន់ថា …

Read More »

ជនជាតិអាមេរិកមានដើមកំណើតពីអាហ្រ្វិកគឺជាផ្នែកមួយដ៏ធំនៃសហគមន៍ឥស្លាមនៅអាមេរិច។

សាស្រ្តាចារ្យ Sulayman Nyang នៃសាកលវិទ្យាល័យ Howard ដែលជាអ្នកជំនាញខាងសាសនាឥស្លាមនៅសហរដ្ឋអាមេរិកបាននិយាយថា 10 ភាគរយនៃទាសករអាហ្រ្វិកដែលបាននាំ​ទៅសហរដ្ឋអាមេរិកមានសាវតារជាមូស្លីម។ ប្រភពផ្សេងទៀតបានឲ្យដឹងថា​មានចំនួន 30 ភាគរយឯណោះ។ សព្វថ្ងៃនេះ ជនជាតិអាមេរិកមានដើមកំណើតពីអាហ្រ្វិកគឺជាផ្នែកមួយដ៏ធំនៃសហគមន៍ឥស្លាមនៅអាមេរិច។ របាយការណ៍មួយក្នុងឆ្នាំ 2011 របស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center បានរកឃើញថា 40 ភាគរយនៃមូស្លីមអាមេរិកដើមកំណើតអាហ្វ្រិកគឺជាជនជាតិអាហ្រ្វិក។ ភាគច្រើននៃអ្នកទាំងនោះបាន​បែទៅកាន់ជាសាសនាអ៊ិស្លាមក្នុងអំឡុងឆ្នាំ 1960 និង 1970 ដោយសារ​តែ​ឥទ្ធិពលនៃអ្នក

Read More »

មូលនិធិហ្សាកាត់នៃសហរដ្ឋអាមេរិច ( Zakat Foundation Of America) ផ្តល់អំណោយខែរ៉ម៉ាឌនជូនសាសនិកឥស្លាមកម្ពុជា

នាថ្ងៃចន្ទទី ៥​​ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ ប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា លោក ស្លេះ ណាស៊ី ព្រមទាំងក្រុមការងារបាននាំយកកញ្ចប់អាហារខែរ៉ម៉ាឌនដែលជាអំណោយរបស់សប្បុរសជនមូស្លីមនៅសហរដ្ឋអាមេរិចតាមរយៈមូលនិធិហ្សាកាត់នៃសហរដ្ឋអាមេរិច (Zakat Foundation Of America) ទៅចែកជួនប្រជាពលរដ្ឋខ្មែរឥស្លាមទីទល់ក្រចំនួន ២០០ គ្រួសារ ស្ថិតនៅក្នុងភូមិសាស្រ្តចំនួន ៣ ខុសគ្នា គឺនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរ ខេត្តព្រៃវែង ភូមិកំពង់សឹង និងភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។ នៅក្នុងឪកាសនោះ ប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា លោក ស្លេះ ណាស៊ី ក្នុងនាមជាតំណាងរបស់មូលនិធិហ្សាកាត់នៃសហរដ្ឋអាមេរិចដែលជាម្ចាស់ជំនួយបានលើកឡើងថា​ជារៀងរាល់ឆ្នាំ មូលនិធិហ្សាកាត់នៃសហរដ្ឋអាមេរិច​តែងតែសហការជាមួយមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ក្នុងការផ្តល់ជាកញ្ចប់អារហារខែរ៉ម៉ាឌនសម្រាប់ចែកជូនប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រនៅកម្ពុជា ដែលក្នុងនោះនៅក្នុងឆ្នាំ២០១៧នេះ មូលនិធិហ្សាកាត់នៃ

Read More »

បណ្ឌិត Zakir Naik កំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី ខណៈពេលដែលរដ្ឋាភិបាលឥណ្ឌាកំពុងតាមចាប់ខ្លួន

រដ្ឋមន្ត្រីម្នាក់នៃគណៈរដ្ឋមន្រ្តី និងជាប្រធានសភាម៉ាឡេ-ឥណ្ឌា ដែលជាសមាសភាពនៃគណបក្សចម្រុះដែលកំពុងដឹកនាំរដ្ឋាភិបាលម៉ាឡេស៊ីបច្ចុប្បន្ន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី ២០ ខែមេសា ម្សិលមិញនេះថា គ្រូអធិប្បាយ និងអប់រំសាសនាឥស្លាម  Zakir Naik ដែលកំពុងមានភាពចម្រូងចម្រាស់នោះ មិនគួរត្រូវបានអនុញ្ញាតិឲ្យរស់នៅក្នុងប្រទេសម៉ាឡេស៊ី និងមិនគួរទទួលបានការគាំទ្រពីប្រទេសនេះ ដើម្បីគេចពីការកាត់ទោសលើរូបលោកនៅក្នុងប្រទេសឥណ្ឌាឡើយ ។ សារព័ត៌មាន The Times Of India បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ឲ្យដឹងថា បណ្ឌិត Zakir Naik កំពុងត្រូវបានតាមចាប់ខ្លួនពីសំណាក់រដ្ឋាភិបាលឥណ្ឌា តាមសាលដីការរបស់តុលាការ នៅក្នុងករណីប្រើប្រាស់តួនាទីរបស់លោកបង្ករឲ្យមានភេរវកម្ម ។ ឧបនាយករដ្ឋមន្រ្តីរបស់ប្រទេសម៉ាឡេស៊ីលោក

Read More »

សិលាចារិកភាសាអារ៉ាប់លើភ្នំបាខែង ត្រូវបានរកឃើញនៅអំឡុងឆ្នាំ១៩២០

សៀមរាប៖ ជារឿងមួយកម្រ ដែលអ្នកស្រាវជ្រាវបានប្រទះឃើញសិលាចារិកមួយផ្ទាំងជាភាសាអារ៉ាប់នៅក្នុងប្រាសាទខ្មែរ។ សិលាចារិកនេះ ត្រូវបានប្រទះឃើញនៅលើភ្នំបាខែង ពេលដែលចាប់ផ្តើមការដ្ឋានជួសជុលប្រាសាទនេះជាលើកដំបូង។ អ្នកសិក្សាស្រាវជ្រាវបានពន្យល់ថា វាត្រូវបានចារឡើងដោយអ្នកក្នុងស្រុក ដោយមិនមែនជាជនជាតិអារ៉ាប់ផ្ទាល់នោះទេ ហើយវាក៏បានចារឡើងអំឡុងពេលការរៀបចំភ្នំបាខែងឲ្យទៅជាមជ្ឈមណ្ឌលសាសនាវិញ នៅសតវត្សរ៍ទី១៦។

Read More »

មនុស្ស១២នាក់ស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធាអារ៉ាប៊ីសាអូឌីតក្នុងប្រទេសយេមែន

យេមែន ៖ សារព័ត៌មានអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា ឧទ្ធម្ភាគចក្ររបស់ប្រទេសអារ៉ាប៊ីសាអូឌីតមួយគ្រឿង បានធ្លាក់ អំឡុងប្រតិបត្តិការណ៍យោធានានាក្នុងប្រទេសយេមែនកាលពីថ្ងៃអង្គារម្សិលមិញ និងបានសម្លាប់មន្ត្រី ១២នាក់នៅលើឧទ្ធម្ភាគចក្រ ហើយគេហទំព័រព័ត៌មានរបស់ក្រសួងការពារជាតិយេមែនបាននិយាយថា ឧទ្ធម្ភាគចក្រនោះបានឆេះ។

Read More »

Facebook